#CCFR Comment#បទវិភាគ៖ ការបើចំហដែលមានកំរិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែកឳកាសប្រទេសចិនកាន់តែច្រើន
ទ្វារសម្រាប់ការបើកទូលាយរបស់ប្រទេសចិននឹងមិនបិទឡើយ នឹងបើកទូលាយកាន់តែខ្លាំងឡើង។ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់និងឧឡារិករបស់ប្រទេសចិនចំពោះពិភពលោក ។ បួនឆ្នាំកន្លងមកនេះ ការកសាងនិងអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន បានក្លាយទៅជាគំរូមួយដែលប្រទេសចិនគោរពពាក្យសន្យា ។
ពេលថ្មីៗនេះ លោកXiJinping ប្រធានរដ្ឋចិនដែលបានចុះទៅត្រួតពិនិត្យការងារនៅខេត្តហៃណានប្រទេសចិនបានមកដល់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចYang Puដើម្បីយល់ដឹងពីសភាពការណ៍ ដូចជាការវិវឌ្ឍរីកចំរើននៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចYang Puនិងការកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសប្រទេសចិនជាដើម។ថ្ងៃដដែល តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានប្រកាសបង្ហាញអោយឃើញថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលរបស់ខេត្តហៃណាន បានកើនឡើងពី៧០២៨០លានយាន់ប្រាក់ចិននៅឆ្នាំ២០១៧ដល់១៤៧៦៨០លានយាន់ប្រាក់ចិននៅឆ្នាំ២០២១ គិតជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង២០.៤ភាគរយ ល្បឿនកំណើនប្រចាំឆ្នាំជាមធ្យម លឿនជាងទូទាំងប្រទេសចិន ១១.៥ភាគរយ ដែលកាន់លំដាប់ថ្នាក់ទី២ ។ នេះជាភស្តុតាងនៃភាពរស់រវើសនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ។
នៅថ្ងៃទី១៣ខែមេសាឆ្នាំ២០១៨ កំពង់ផែពាណិជ្ជកម្មសេរីដ៏មានលក្ខណៈពិសេសប្រទេសចិនបានបង្កើតឡើងនៅហៃណាន។ បួនឆ្នាំកន្លងមកនេះ ក្រោមគោលនយោបាយរួចពន្ធរបស់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ទំហំសរុបខាងការនាំចូល លើសពី៧ពាន់លានយាន់ប្រាក់ចិន ល្បឿកំណើនប្រចាំឆ្នាំជាមធ្យមនៃការប្រើសប្រាស់ទុនបរទេសជាក់ស្តែង គឺ៧៩.៤ភាគរយ ហើយបានអនុវត្តគោលនយោបាយនៃកំពង់ផែពាណិជ្ជកម្មសេរីជាង១រយ៥០ប្រការ សមិទ្ធផលកសាងជាក់ស្តែងទាំងនេះ ជាសាក្សីនៃការប្តេជ្ញាចិត្តបើកចំហកាន់តែទូលំទូលាយរបស់ប្រទេសចិន និងការខិតខំទទួលផលឈ្នះៗជាមួយពិភពលោក ។
ដល់ឆ្នាំ២០២៥ នឹងបង្កើតជាជំហានដំបូងនូវប្រព័ន្ធគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរីដែលមានកិច្ចសម្រួលនិងសេរីភាពនៃពាណិជ្ជកម្ម និងកិច្ចសម្រួលនិងសេរីភាពនៃការវិនិយោគជាចំណុចសំខាន់ ។ ដល់ឆ្នាំ២០៣៥ ប្រព័ន្ធគោលនយោបាយនិងទម្រង់ដំណើរការនៃកំពង់ផែពាណិជ្ជកម្មសេរីកាន់តែមានភាពចាស់ទុំ ។ ដល់ពាក់កណ្តាលសតវត្សរ៍នេះ នឹងកសាងកំពង់ផែពាណិជ្ជកម្មសេរីកំរិតខ្ពស់ដែលមានកម្លាំងឥទ្ធិពលអន្តរជាតិខ្លាំងបង្គួរដោយគ្រប់ជ្រុងជ្រោយ នេះជាផែនទីបង្ហាញផ្លូវក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានដែលគូរប្លង់យ៉ាងច្បាស់លាស់ ។
ជាការពិត ពិភពលោកទទួលបានអត្ថប្រយោជន៍ពីក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានក្នុងបួនឆ្នាំកន្លងមកនេះហើយ។ ឧទាហរណ៍ ដូចជាគោលនយោបាយរួចពន្ធ ក៏បានធ្វើអោយសហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ផងដែរ ។
រហតូដល់ចុងខែមីនាឆ្នាំ២០២២ ក្រោយគោលនយោបាយរួចពន្ធរបស់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ទំហំសរុបខាងការនាំចូលបានលើសពី៧ពាន់លានយាន់ប្រាក់ចិន ពាក់ព័ន្ធដល់ផលិតផលគ្រប់ប្រភេទ ដូចជាទូក ឡាន យន្តហោះនិងគ្រឿងបរិក្ខារផលិតកម្មជាដើម។
ស្របពេលកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានទទួលឳកាសអភិវឌ្ឍន៍ថ្មី។ អាចព្យាករណ៍បានថា ពីខេត្តហៃណានដល់ទូទាំងប្រទេសចិន ការបើកចំហជុំថ្មីមួយដែលមានកំរិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែកឳកាសប្រទេសចិនកាន់តែច្រើន ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករជាបន្ទាន់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ ៕