ភាសាខ្មែរ

អាជ្ញាធរប៉ូលីសក្រុងញូវយ៉កចាប់ខ្លួនជនជាប់សង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដី

criPublished: 2022-04-14 13:11:54
Share
Share this with Close
Messenger Pinterest LinkedIn

នៅថៃ្ងទី ១៣ ខែមេសា លោក Keechant Sewell ស្នងការនៃស្នងការដ្ឋាននគរបាលក្រុងញូវយ៉កនៃប្រទេសអាមេរិកបានថ្លែងថា ជនជាប់សង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដីស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉កត្រូវបានអាជ្ញាធរប៉ូលីសចាប់ខ្លួនហើយ ដែលជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកឈ្មោះ Frank James មានអាយុ ៤៦ ឆ្នាំ ។

តាមការផ្សាយដំណឹងឱ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ អាជ្ញាធរប៉ូលីសក្រុងញូវយ៉កតាមចាប់បានឈ្មោះ Frank James នៅតាមដងផ្លូវនៃភូមិ East Village ក្នុងខណ្ឌ Manhattan ។ តុលាការសហព័ន្ធខណ្ឌប៊្រុគ្លីនបានចោទប្រកាន់ជនជាប់សង្ស័យឈ្មោះ Frank James ពីបទបង្កភេរវកម្មនិងបទវាយប្រហារដោយហិង្សាផ្សេងទៀតចំពោះប្រព័ន្ធដឹកជញ្ជូនសាធារណៈ ។ ល្គឹកណាការចោទប្រកាន់ទាំងនេះជាការពិត នោះ ឈ្មោះ Frank James នឹងជាប់ពន្ធនាគារពេញមួយជីវិតប្រសិនមានស្ថានទម្ងន់ទោសធ្ងរបំផុត ៕

Share this story on

Messenger Pinterest LinkedIn