ភាសាខ្មែរ

ប្រទេសរុស្ស៊ីថ្លែងថា ការបំភិតបំភ័យរបស់បស្ចិមប្រទេសមិនអាចទប់ស្កាត់រុស្ស៊ីក្នុងការឈានដល់ការសម្រេចគោលដៅប្រតិបត្តិការយោធាពិសេសនោះឡើយ

criPublished: 2022-04-14 11:21:18
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៣ខែមេសា លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ការបំភិតបំភ័យរបស់បស្ចិមប្រទេសមិនអាចទប់ស្កាត់រុស្ស៊ីក្នុងការឈានដល់ការសម្រេចគោលដៅប្រតិបត្តិការយោធាពិសេសនោះទេ ។

តាមដំណឹងនៃវេបសាយក្រសួងការបរទេសរុស្ស៊ីបានអោយដឹងថា លោកស្រី Zakharova បានថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៣ខែមេសាថា ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែន កំពុងបន្តធ្វើការចរចារតាមប្រព័ន្ធវីដេអូស្តីពីស្ថានការណ៍អ៊ុយក្រែន។ ការបំភិតបំភ័យរបស់បស្ចិមប្រទេសមិនអាចទប់ស្កាត់រុស្ស៊ីក្នុងការឈានដល់ការសម្រេចគោលដៅប្រតិបត្តិការយោធាពិសេសនោះទេ។ បស្ចិមប្រទេសបានផ្គត់ផ្គង់អាវុធទៅអោយអ៊ុយក្រែន ក្រុមប្រដាប់អាវុធអ៊ុយក្រែនបានប្រើវិធីសាស្ត្រធ្វើសង្គ្រាមតាមបែបភេរវនិយម ព្រមទាំងធ្វើការបំភិតបំភ័យ ឃោសនា ប្រឌិតព័ត៌មានក្លែងក្លាយនិងគំរាមកំហែង សុទ្ធតែមិនអាចប៉ះពាល់ដល់ការដែលភាគីរុស្ស៊ីឈានដល់ការសម្រេចគោលដៅដែលបានកំណត់ទុក និងបំបាត់ចោលការគំរាមកំហែងចំពោះរុស្ស៊ី ៕

Share this story on

Messenger Pinterest LinkedIn