ភាសាខ្មែរ

ប្រជាជនអាល្លឺម៉ង់តវ៉ាចំពោះអាមេរិកនិងអង្គការណាតូដែលធ្វើឱ្យស្ថានការណ៍អ៊ុយក្រែនមានភាពកាន់តែផុយស្រួយ

criPublished: 2022-04-14 11:14:31
Share
Share this with Close
Messenger Pinterest LinkedIn

ក្នុងសកម្មភាពតវ៉ាមួយលើកដែលធ្វើនៅក្រុងប៊ែកឡាំងរដ្ឋធានីអាល្លឺម៉ង់កាលពីថ្ងៃទី១៣ខែមេសា តាមម៉ោងក្នុងតំបន់ បាតុករបានទាមទារឱ្យអង្គការណាតូដែលដឹកនាំដោយអាមេរិកបញ្ឈប់សកម្មភាពដែលធ្វើឱ្យស្ថានការណ៍អ៊ុយក្រែនមានភាពកាន់តែផុយស្រួយភ្លាម។

សកម្មភាពតវ៉ានៅថ្ងៃដដែលបានបំផុសឡើងដោយសមាគមដើម្បីផលប្រយោជន៍សាធារណៈមួយដែលផ្តួចផ្តើមឱ្យមានសន្តិភាព។បាតុករបានលើកឡើងថា អង្គការណាតូដែលដឹកនាំដោយអាមេរិកបានល្មើសនឹងពាក្យសន្យា ហើយវាតទីទៅខាងកើតម្តងហើយម្តងទៀត នេះគឺជាកត្តាចម្បងដែលបណ្តាលឱ្យកើតមានការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន មិនថាការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ឬក៏ការដឹកជញ្ជូនអាវុធទៅឱ្យអ៊ុយក្រែនក្តី សុទ្ធតែនឹងធ្វើឱ្យស្ថានការណ៍មានភាពតានតឹងថែមទៀត៕

Share this story on

Messenger Pinterest LinkedIn