ធនាគារពិភពលោក៖ល្បឿនកំណើនសេដ្ឋកិច្ចនៃអនុតំបន់សាហារ៉ាអាហ្វ្រិកក្នុងឆ្នាំនេះនឹងធ្លាក់ដល់ត្រឹម៣.៦ភាគរយ
ថ្ងៃទី១៣ ខែមេសា ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ថ្មីបំផុតស្តីពីទស្សនទានសេដ្ឋកិច្ចតំបន់អាហ្វ្រិក ដោយបានប្រកាសថា តំបន់អនុតំបន់សាហារ៉ាអាហ្វ្រិកបាននិងកំពុងរងការវាយប្រហារយ៉ាងច្រើនដូចជាវីរុសកូវីដ១៩បម្លែងថ្មី អតិផរណា ការដាច់ខ្សែសង្វាក់ផ្គត់ផ្គង់និងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម ដូច្នេះ តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចតំបន់នេះក្នុងឆ្នាំ២០២២នឹងកើនឡើង៣.៦ភាគរយ ទាបជាង៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ។
របាយការណ៍នេះបានលើកឡើងថា រុស្ស៊ីនិងអ៊ុយក្រែនជាប្រទេសនាំចេញស្បៀងអាហារដ៏សំខាន់នៅលើពិភពលោក បើសិនជាការប៉ះទង្គិចកើតមានជាបន្តបន្ទាប់ នោះពាណិជ្ជកម្មពាក់ព័ន្ធប្រហែលនឹងត្រូវផ្អាក ។ ការឡើងថ្លៃនៃប្រេងឥន្ធនៈនិងស្បៀងអាហារនឹងបណ្តាលឱ្យអតិផណានៅតំបន់អាហ្វ្រិកមានភាពកាន់តែធ្ងន់ធ្ងរ ព្រមនិងធ្វើឱ្យប៉ះពាល់ដល់ក្រុមមនុស្សក្រីក្រនិងក្រុមមនុស្សងាយរងគ្រោះ ៕