ភាសាខ្មែរ

ក្រសួងការបរទេសចិនឆ្លើយតបនឹងការបញ្ចូលខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនក្នុងរបាយការណ៍របស់អាមេរិកអំពីសិទិ្ធមនុស្សរបស់ប្រទេសដទៃឆ្នាំ២០២១ ដោយបានអះអាងថារបាយការណ៍នេះមិនខ្វល់ពីការពិតជាក់ស្តែងនិងបំភ្លៃការពិតទាំងស្រុង

criPublished: 2022-04-14 11:00:47
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១២ ខែមេសា ក្រសួងការបរទេសអាមេរិកបានចេញផ្សាយ «របាយការណ៍អំពីសិទិ្ធមនុស្សរបស់ប្រទេសដទៃឆ្នាំ២០២១» ក្នុងន័យវាយប្រហារប្រព័ន្ធរបបនយោបាយនិងសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសចិន ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រើពាក្យសំដីមិនត្រឹមត្រូវដែលពាក់ព័ន្ធដល់បញ្ហាតំបន់ស៊ីនជាំង ហុងកុងនិងស៊ីចាំងរបស់ប្រទេសចិន ។ ទាក់ទិននឹងរឿងនេះ ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននាថ្ងៃទី១៣ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនក្នុងរបាយការណ៍របស់អាមេរិកអំពីសិទិ្ធមនុស្សរបស់ប្រទេសដទៃឆ្នាំ២០២១ និងការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក គឺមិនខ្វល់ពីការពិតជាក់ស្តែងនិងបំភ្លៃការពិតទាំងស្រុង ពោលគឺពោរពេញទៅដោយពាក្យកុហកខាងនយោបាយនិងភាពលំអៀងខាងមនោគមវិជ្ជា ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំងហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។

លោក Zhao Lijian បានថ្លែងទៀតថា សិទ្ធិមនុស្សរបស់ប្រទេសចិនមានសភាពការណ៍យ៉ាងណា ក្នុងដួងចិត្តរបស់ប្រជាជនចិនមានការវាយតម្លៃរបស់ខ្លួន សមត្ថភាពអភិបាលកិច្ចរបស់រដ្ឋាភិបាលចិនមានកម្រិតយ៉ាងណា សហគមន៍អន្តរជាតិសុទ្ធតែបានមើលឃើញយ៉ាងច្បាស់ ។ ប្រការដែលអាមេរិកគួរតែធ្វើ គឺបញ្ឈប់ភ្លាមនូវការនិយាយឆ្ការដៃឆ្ការជើង វាយប្រហារនិងមួលបង្កាច់សភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត កែតម្រូវកំហុសរបស់ខ្លួនយ៉ាងប្រាកដប្រជា និងធ្វើរឿងដែលមានប្រយោជន៍ដល់ការកែលម្អសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសខ្លួន ក៏ដូចជាជំរុញការអភិវឌ្ឍសិទ្ធិមនុស្សនិងបុព្វហេតុសុខាភិបាលអន្តរជាតិឱ្យបានប្រាកដប្រជាទើបជារឿងត្រឹមត្រូវ ៕

Share this story on

Messenger Pinterest LinkedIn