ភាសាខ្មែរ

អគ្គនាយកដ្ឋានគយចិនថ្លែងថា ត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវបានឡើងដល់ ២.៩៣ ទ្រីលានប្រាក់យាន់ចិន

criPublished: 2022-04-14 10:53:38
Share
Share this with Close
Messenger Pinterest LinkedIn

នៅថ្ងៃទី ១៣ ខែមេសា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន លោក Li Kuiwen អ្នកនាំពាក្យនិងជាប្រធាននាយកដ្ឋានវិភាគនិងស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានធ្វើបទឧទេ្ទសនាមពីសភាពការណ៍នាំចេញនាំចូលរបស់ប្រទេសចិននៅត្រីមាសទីមួយឆ្នាំនេះ ។

តាមស្ថិតិនៃគយចិនបានឱ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវបានឡើងដល់ ២.៩៣ ទ្រីលានប្រាក់យាន់ចិន ដែលកើនឡើង ១៦.៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងនោះការនាំចេញមានចំនួន ១.៦៤ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ១៦.២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ឯការនាំចូលមានចំនួន ១.២៩ ទ្រីលានប្រាក់យាន់ចិន បានកើនឡើង ១៧.៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ៕

Share this story on

Messenger Pinterest LinkedIn