ភាសាខ្មែរ

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញប្រទេសបារាំងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយ

criPublished: 2022-04-14 10:38:18
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៣ខែមេសា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញប្រទេសបារាំងបានប្រកាសពីលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារំាងជុំទីមួយ អត្រាសំឡេងគាំទ្ររបស់ លោក Macron ប្រធានាធិបតីបច្ចុប្បន្ននិងលោកស្រី Marine Le Pen បេក្ខភាពមកពីបក្សសម្ព័ន្ធភាពប្រជាជនដែលជាបក្សស្តាំនិយម ត្រូវជា២៧.៨៥ភាគរយ និង២៣.១៥ភាគរយដោយរៀងៗខ្លួន ដែលនាំមុខគណបក្សដទៃទៀត ហើយបេក្ខជនទាំង២រូបនេះ នឹងចូលរួមក្នុងការប្រកួតប្រជែងជុំទីពីរនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ខែមេសានេះផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង គឺអនុវត្តបានប្រព័ន្ធបោះឆ្នោតពីរជុំនិងសំឡេងភាគច្រើន។ ក្នុងការបោះឆ្នោតជុំទីមួយ បើសិនជាគ្មានបេក្ខជនទទួលបានសំឡេងឆ្នោតច្រើនជាងពាក់កណ្តាល នោះ បេក្ខជននាំមុខពីររូបនឹងចូលរួមក្នុងការប្រកួតប្រជែងជុំទីពីរ ៕

Share this story on

Messenger Pinterest LinkedIn