ភាសាខ្មែរ

រដ្ឋាភិបាលជប៉ុនសម្រេចចិត្តដោយឯកតោភាគីថានឹងបង្ហូរទឹកសំណល់វិទ្យុសកម្មនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushimaទៅក្នុងសមុទ្រ ក្រសួងការបរទេសចិនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ

criPublished: 2022-04-14 10:41:06
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៣ខែមេសា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តថា នឹងបង្ហូរទឹកសំណល់វិទ្យុសកម្មដែលបន្សុទ្ធរួចពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushimaលើសពី១លានតោនទៅក្នុងសមុទ្រ ទង្វើបែបនេះបណ្តាលឱ្យកើតមានការព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុននិងលើផ្ទៃអន្តរជាតិ។ ពួកយើងបានកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃមុន ប្រជាជនជប៉ុនបានជួបជុំគ្នាដោយស្ម័គ្រចិត្តម្តងទៀត ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចចិត្តអំពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ។ ទាក់ទិននឹងរឿងនេះ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងម៉េច?

លោកZhao Lijianបានថ្លែងថា ភាគីចិនបានបង្ហាញគោលជំហររបស់ខ្លួនក្នុងបញ្ហានេះជាច្រើនលើកមកហើយ ពួកយើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលជប៉ុនដែលសម្រេចចិត្តដោយឯកតោភាគីថានឹងបង្ហូរទឹកសំណល់វិទ្យុសកម្មនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushimaទៅក្នុងសមុទ្រ។

លោកZhao Lijianបានគូសបញ្ជាក់ថា អ្វីដែលភាគីជប៉ុនត្រូវធ្វើនាពេលបច្ចុប្បន្ន គឺប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះការយកចិត្តទុកដាក់សមហេតុសមផលរបស់សហគមន៍អន្តរជាតិ អនុវត្តយ៉ាងប្រាកដប្រជានូវទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ខ្លួន ហើយចាត់ចែងទឹកសំណល់នុយគ្លេអ៊ែរតាមវិធីដែលប្រកបដោយភាពបើកចំហ តម្លាភាព វិទ្យាសាស្រ្តនិងសុវត្ថិភាព៕

Share this story on

Messenger Pinterest LinkedIn