ភាសាខ្មែរ

ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយភាគីប៉ាគីស្ថាន ដើម្បីបន្តជំរុញកិច្ចកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

criPublished: 2022-04-14 10:39:52
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៣ខែមេសា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានលើកឡើងសំណួរស្តីពីកិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាគីស្ថាន។

លោកZhao Lijianបានថ្លែងថា ប្រទេសចិនបានកត់សម្គាល់ឃើញនូវការបង្ហាញអាកប្បកិរិយារបស់លោក Sharifនាយករដ្ឋមន្រ្តីប៉ាគីស្ថានស្តីពីកិច្ចកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាន ប្រទេសចិនសូមកោតសរសើរខ្ពស់ចំពោះការនេះ។ ភាគីចិនរីករាយរួមសហការជាមួយភាគីប៉ាគីស្ថាន ដើម្បីបន្តជំរុញកិច្ចកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាកីស្ថានឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក្នុងន័យកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានឱ្យក្លាយជាគម្រោងគំរូប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការ"ខ្សែក្រវាត់និងផ្លូវ"៕

Share this story on

Messenger Pinterest LinkedIn