ភាសាខ្មែរ

សន្និសីទនៃអ្នកសម្របសម្រួលប្រទេស BRICS ឆ្នាំ២០២២លើកទីពីរបានប្រារព្ធធ្វើ ប្រទេសចិនរំពឹងទុកចាប់ដៃគ្នាជាមួយបណ្តាភាគីនានាដើម្បីរួមគ្នាទប់ទល់នឹងការប្រឈមថ្មី

criPublished: 2022-04-14 10:12:43
Share
Share this with Close
Messenger Pinterest LinkedIn

ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមេសា សន្និសីទនៃអ្នកសម្របសម្រួលប្រទេស BRICS ឆ្នាំ២០២២លើកទីពីរបានប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូ ។ បន្ទាប់ពីបញ្ចប់សន្និសីទ លោក Ma Zhaoxu អ្នកសម្របសម្រួលកិច្ចការប្រទេស BRICS និងជាអនុរដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន ដោយបានឧទេ្ទសនាមពីសភាពការណ៍ពាក់ព័ន្ធ ។

លោក Ma Zhaoxu បានថ្លែងថា ក្នុងបរិបទបច្ចុប្បន្ននេះ កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS អាចទទួលបានសមិទ្ធផលអី្វ វាមិនគ្រាន់តែមានសារសំខាន់ដល់ប្រទេស BRICS ប៉ុណ្ណោះទេ ថែមទាំងក៏នឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងរយៈពេលយូរដល់សន្តិភាពនិងដំណើរអភិវឌ្ឍន៍របស់ពិភពលោកផងដែរ ។ ប្រទេសចិនរំពឹងទុករួមសហការជាមួយរដ្ឋសមាជិកផ្សេងទៀតនៃប្រទេស BRICS ក្តាប់ជាប់កាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ធ្វើការងារជុំវិញប្រធានបទ“បង្កើតទំនាក់ទំនងភាពជាដៃគូដ៏មានគុណភាពខ្ពស់ រួមគ្នាកសាងយុគសម័យថ្មីនៃការអភិវឌ្ឍជាសកល” ក្នុងន័យចាប់ដៃគ្នាទប់ទល់នឹងការប្រឈមនិងហានិភ័យថ្មី សម្រេចបាននូវការអភិវឌ្ឍន៍ជាសកលដែលកាន់តែមានកម្លាំង បៃតងនិងរឹងមាំ តាមរយៈការបង្កើតទំនាក់ទំនងភាពជាដៃគូដែលកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ជិតស្និទ្ធ ជាក់ស្តែងនិងបរិយាប័ន្ន ៕

Share this story on

Messenger Pinterest LinkedIn