ភាសាខ្មែរ

អគ្គនាយកដ្ឋានគយ៖ពាណិជ្ជកម្មចិននិងអឺរ៉ុបក្នុងត្រីមាសទីមួយបានរក្សានិន្នាការអភិវឌ្ឍន័ល្អប្រសើរ

criPublished: 2022-04-13 16:05:29
Share
Share this with Close
Messenger Pinterest LinkedIn

នៅថ្ងៃទី ១៣ ខែមេសា ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានស្តីពីសភាពការនាំចេញនាំចូលក្នុងត្រីមាសទីមួយឆ្នាំ២០២២ លោក Li Kuiwen អ្នកនាំពាក្យអគ្គនាយកដ្ឋានគយបានថ្លែងថា មើលជាទូទៅ ពាណិជ្ជកម្មចិននិងអឺរ៉ុបក្នុងត្រីមាសទីមួយបានរក្សានិន្នាការអភិវឌ្ឍន៍ល្អប្រសើរ ។ ប្រទេសចិននិងសហភាពអឺរ៉ុបសុទ្ធតែជាអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក លក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមកខាងសេដ្ឋកិច្ចរបស់ភាគីទាំងពីរមានភាពខ្លាំងក្លា កិច្ចសហប្រតិបត្តិការផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពជិតស្និត ជាដៃគូពាណិជ្ជកម្មសំខាន់រវាងគ្នានិងគ្នា មានសក្តានុពលអភិវឌ្ឍន៍ខ្លាំង ហើយអនាគតរបស់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មក៏មានភាពទូលំទូលាយផងដែរ ៕

Share this story on

Messenger Pinterest LinkedIn