ភាសាខ្មែរ

នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្លែងថា រដ្ឋាភិបាលថ្មីយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន

criPublished: 2022-04-13 15:38:24
Share
Share this with Close
Messenger Pinterest LinkedIn

នៅថ្ងៃទី ១២ ខែមេសា លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីថ្មីបានថ្លែងថា រដ្ឋាភិបាលប៉ាគីស្ថានអាណត្តិថ្មីបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ។

លោក Muhammad Shahbaz Sharif បានលើកឡើងក្នុងអំឡុងពេលជួបសន្ទនាជាមួយលោកស្រី Pang Chunxue ភារធារីបណ្តោះអាសន្ននៃស្ថានទូតចិនប្រចាំនៅប៉ាគីស្ថាននៅទីស្តីការនាយករដ្ឋមន្ត្រីក្រុងអ៊ីស្លាម៉ាបាដនាថ្ងៃដដែលនោះថា រដ្ឋាភិបាលប៉ាគីស្ថានអាណត្តិថ្មីបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយរីករាយបង្កើនថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជា កសិកម្ម បច្ចេកវិទ្យា ការអប់រំនិងការកាត់បន្ថយភាពក្រីក្រជាដើមដើម្បីជំរុញកិច្ចកសាងរបៀងរវាងចិននិងប៉ាគីស្ថានប្រកបដោយភាពអង់អាចក្លាហាននិងប្រសិទ្ធភាពកាន់តែច្រើនឡើងៗ ។

ជាការឆ្លើយតប លោកស្រី Pang Chunxue បានថ្លែងថា ប្រទេសចិននិងប៉ាគីស្ថានជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ការប្រឈមគ្រប់បែបយ៉ាង មានភាពរឹងមាំមិនអាចបំបែកបំបាក់បានទេ ។ ចិនរំពឹងថា នឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយរដ្ឋាភិបាលប៉ាគីស្ថានអាណត្តិថ្មី បន្តវេនចំណងមិត្តភាពជាប្រពៃណី ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្ត្រនិងជំរុញយ៉ាងស៊ីជម្រៅនូវកិច្ចកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានដើម្បីបង្កើតជាសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថានដែលមានភាពកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ៕

Share this story on

Messenger Pinterest LinkedIn