ភាសាខ្មែរ

អគ្គនាយកដ្ឋានគយចិន៖ ត្រីមាសទីមួយឆ្នាំនេះ ទំហំសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយរដ្ឋសមាជិកចំនួន១៤ផ្សេងទៀតនៃកិច្ចព្រមព្រៀងRCEPបានឡើងដល់២.៨៦ទ្រីលានប្រាក់យាន់ចិន

criPublished: 2022-04-13 15:06:31
Share
Share this with Close
Messenger Pinterest LinkedIn

ព្រឹកថ្ងៃទី១៣ ខែមេសា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន លោក Li Kuiwen អ្នកនាំពាក្យនិងជាប្រធាននាយកដ្ឋានវិភាគនិងស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានឧទេ្ទសនាមពីសភាពការណ៍នាំចេញនាំចូលនៅត្រីមាសទីមួយឆ្នាំនេះ ។

ទិន្នន័យស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានបង្ហាញថា នៅត្រីមាសទីមួយឆ្នាំនេះ ទំហំសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយរដ្ឋសមាជិកចំនួន១៤ផ្សេងទៀតនៃកិច្ចព្រមព្រៀងRCEPបានឡើងដល់២.៨៦ទ្រីលានប្រាក់យាន់ចិន បានកើនឡើង៦.៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ត្រូវជា៣០.៤ភាគរយនៃបរិមាណទូទៅនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន ។ ក្នុងនោះការនាំចូលមានចំនួន១.៣៨ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១១.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ការនាំចេញមានចំនួន១.៤៨ទ្រីលានប្រាក់យាន់ចិន បានកើនឡើង៣.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ៕

Share this story on

Messenger Pinterest LinkedIn