ភាសាខ្មែរ

សហគមន៍អន្តរជាតិបន្តប្រឆាំងផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន

criPublished: 2022-04-13 14:52:56
Share
Share this with Close
Messenger Pinterest LinkedIn

ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនមិនអើពើការរិះគន់របស់សហគមន៍អន្តរជាតិនិងការរួមគ្នាប្រឆាំងរបស់ប្រជាជនជប៉ុនចំនួនលើសពី១សែន៨ម៉ឺននាក់ ដោយគ្រោងផែនការចាប់ផ្តើមបង្ហូរទឹកសំណល់នុយគ្លេអ៊ែរដែលហៅថា “សារធាតុវិទ្យុសកម្មបានឈានដល់កម្រិតស្តង់ដារ”ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅរដូវផ្ការីកឆ្នាំ២០២៣ ។

លោក Kenichi Oshima សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Ryukoku របស់ជប៉ុនបានថ្លែងថា ការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រមិនត្រឹមតែនឹងបំផ្លាញកន្លែងនេសាទដើម្បីរកស៊ីរបស់អ្នកនេសាទនៅតំបន់នោះប៉ុណ្ណោះទេ ថែមទាំងក៏នឹងប៉ះពាល់ដល់លំហសមុទ្រជិតខាងផងដែរ ពោលគឺបង្កផលប៉ះពាល់មិនល្អដល់អេកូ-បរិស្ថានសមុទ្រទូទាំងពិភពលោក ។

លោក Kuznetsov បណ្ឌិតសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិរបស់រុស្ស៊ីបានថ្លែងថា ការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរជាបញ្ហាលំបាកសកលដ៏ស្មុគ្រស្មាញណាស់ ហើយក៏ជាបញ្ហាដែលអាចនឹងជះឥទ្ធិពលចំពោះធនធានជីវសាស្ត្រនៃមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេលរាប់រយឆ្នាំនៅពេលអនាគតផងដែរ ។ ដូច្នេះ ផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្ររបស់ភាគីជប៉ុនជាទង្វើដែលគ្មានទំនួលខុសត្រូវ ។

Share this story on

Messenger Pinterest LinkedIn