ភាសាខ្មែរ

មគ្គុទេ្ទសក៍កំពូលអ៊ីរ៉ង់ថ្លែងថា នឹងបន្តទប់ទល់នឹង"ការទាមទារហួសហេតុ"ចំពោះអ៊ីរ៉ង់ក្នុងការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

criPublished: 2022-04-13 12:05:42
Share
Share this with Close
Messenger Pinterest LinkedIn

នៅថៃ្ងទី ១២ ខែមេសា លោក Ayatollah Sayyed Ali Khamenei មគ្គុទេ្ទសក៍កំពូលអ៊ីរ៉ង់បានថ្លែងថា ក្រុមការងារចរចានៃអ៊ីរ៉ង់បានទប់ទល់ជាប់រហូតហើយនឹងបន្តទប់ទល់នឹង"ការទាមទារហួសហេតុ"ចំពោះអ៊ីរ៉ង់ក្នុងការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់នៃភាគីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លែអ៊ែរអ៊ីរ៉ង់ ។

តាមការផ្សាយដំណឹងនៃវេបសាយលោក Ayatollah Sayyed Ali Khamenei នាថ្ងៃដដែលនោះបានឱ្យដឹងថា លោក Ayatollah Sayyed Ali Khamenei មគ្គុទេ្ទសក៍កំពូលអ៊ីរ៉ង់បានសម្តែងការពេញចិត្តចំពោះអាកប្បកិរិយារបស់ក្រុមការងារចរចានៃអ៊ីរ៉ង់ក្នុងការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់នៅពេលជួបសវនាការជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ ។ លោកមានប្រសាសន៍ថា ការចរចាបានដំណើរការដោយរលូន ហើយក្រុមការងារចរចានៃអ៊ីរ៉ង់បានទប់ទល់ជាប់រហូតហើយនឹងបន្តទប់ទល់នឹង"ការទាមទារហួសហេតុ"ចំពោះអ៊ីរ៉ង់ ។ សហរដ្ឋអាមេរិកបានបំពានលើពាក្យសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងស្តីពីបញ្ហានុយគ្លេអ៊ែរ បច្ចុប្បន្ននេះបានធ្លាក់ចូលក្នុង"ភាពទាល់ច្រកដែលបំពានលើពាក្យសន្យា" ។ ចំណែកអ៊ីរ៉ង់វិញ គ្មានសភាពការណ៍បែបនេះនោះទេ ៕

Share this story on

Messenger Pinterest LinkedIn