ភាសាខ្មែរ

ស្ថានីយរថភ្លើងក្រោមដីក្រុងញូវយ៉កកើតហេតុការណ៍បាញ់ប្រហារដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស

criPublished: 2022-04-13 10:50:40
Share
Share this with Close
Messenger Pinterest LinkedIn

ស្នងការដ្ឋាននគរបាលក្រុងញូវយ៉កនៃប្រទេសអាមេរិកបានផ្សាយដំណឹងតាមរយៈបណ្តាញទំនាក់ទំនងសង្គមថា ស្ថានីយរថភ្លើងក្រោមដីនៃខណ្ឌប៊្រុគ្លីនក្រុងញូវយ៉កបានកើតមានហេតុការណ៍បាញ់ប្រហារមួយលើកនៅព្រឹកថ្ងៃទី១២ខែមេសា ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។

ប្រព័ន្ធសារព័ត៌មានតំបន់នោះបានដកស្រង់ដំណឹងនៃសមត្ថកិច្ចបង្ការនិងពន្លត់អគ្គិភ័យក្រុងញូវយ៉កថា យ៉ាងហោចណាស់មានមនុស្ស១៣នាក់បានរងរបួសដោយគ្រាប់កាំភ្លើង។

បច្ចុប្បន្ននេះ ផ្នែកប៉ូលីសបានបំបិទផ្លូវនៃតំបន់ពាក់ព័ន្ធព្រមទាំងកំពុងស្វែងរកជនជាប់សង្ស័យ ក្នុងពេលដំណាលគ្នា ក៏តម្រូវឱ្យប្រជាជននៅឆ្ងាយពីតំបន់កើតហេតុផងដែ៕

Share this story on

Messenger Pinterest LinkedIn