ភាសាខ្មែរ

វិមានបញ្ចកោណរបស់អាមេរិកឆ្លើយតបនឹងការចោទប្រកាន់របស់អ៊ុយក្រែនថា មិនអាចបញ្ជាក់ថាកងទ័ពរុស្ស៊ីបានប្រើប្រាស់អាវុធគីមី

criPublished: 2022-04-13 10:40:39
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១២ ខែមេសា អ្នកនាំពាក្យមួយរូបនៃវិមានបញ្ចកោណរបស់អាមេរិកបានទទួលស្គាល់ថា មិនអាចបញ្ជាក់ថាកងទ័ពរុស្ស៊ីបានប្រើប្រាស់អាវុធគីមីនៅតំបន់Mariupol ។

តាមការផ្សាយដំណឹងនៃវេបសាយរបស់ប្រព័ន្ធសារព័ត៌មានRussia Today របស់រុស្ស៊ីបានឱ្យដឹងថា កងវរសេនាតូចAzov របស់អ៊ុយក្រែនបានអះអាងថា នៅថ្ងៃទី១១ ខែមេសា តាមម៉ោងក្នុងតំបន់ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានទម្លាក់ “ធាតុពុលមិនស្គាល់ប្រភព”នៅតំបន់Mariupol អ៊ុយក្រែនបានចោទប្រកាន់ថា កងទ័ពរុស្ស៊ីបានប្រើប្រាស់អាវុធគីមីក្នុងការប្រយុទ្ធ ។ ទាក់ទិននឹងរឿងនេះ លោក John F. Kirby អ្នកនាំពាក្យមួយរូបនៃវិមានបញ្ចកោណរបស់អាមេរិកបានឆ្លើយតបថា រឿងនេះមិនអាចបញ្ជាក់បានទេ នឹងតាមដានយ៉ាងដិតដល់ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍ជាបន្តទៀត ៕

Share this story on

Messenger Pinterest LinkedIn