ភាសាខ្មែរ

ធនាគារបម្រុងសហព័ន្ធញូវយ៉ក ការរំពឹងទុកចំពោះអតិផរណារបស់អ្នកប្រើប្រាស់ប្រទេសអាមេរិកបានកើនឡើងខ្លាំង ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ

criPublished: 2022-04-12 16:51:34
Share
Share this with Close
Messenger Pinterest LinkedIn

តាមឯកសារស៊ើបអង្កេតប្រចាំខែដែលធនាគារបម្រុងសហព័ន្ធញូវយ៉កបានផ្សាយកាលពីថ្ងៃទី១១ខែមសា បង្ហាញអោយឃើញថា នៅខែមីនាឆ្នាំនេះ ការរំពឹងទុករបស់អ្នកប្រើប្រាស់អាមេរិកចំពោះអតិផរណាក្នុងមួយឆ្នាំអនាគត បានឡើងដល់៦.៦ភាគរយ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។

ការស៊ើបអង្កេតបង្ហាញអោយឃើញថា ការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ចំពោះកំណើនតម្លៃទំនិញ សំខាន់ផ្តោតទៅលើវិស័យស្បៀងអាហារ ប្រេងសាំងនិងថ្លៃឈ្នួល។ព្រមពេលជាមួយគ្នានេះ ក៏បានរកឃើញថា ការព្រួយបារម្ភចំពោះបញ្ហាអត់ការងារធ្វើរបស់អ្នកប្រើប្រាស់ មានសភាពធ្ងន់ធ្ងរឡើង ហើយអ្នកដែលចូលរួមការស៊ើបអង្កេតដែលព្យាករណ៍ថា អត្រាអត់ការងារធ្វើនៅមួយឆ្នាំក្រោយនឹងកើនឡើង មានដល់៣៦.២ភាគរយ គឺកំរិតខ្ពស់បំផុតតាំងពីខែកុម្ភៈឆ្នាំ២០២១មក៕

Share this story on

Messenger Pinterest LinkedIn