ភាសាខ្មែរ

សហរដ្ឋអាមេរិកនិងឥណ្ឌាធ្វើកិច្ចសន្ទនា “២បូក២”ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើនមានភាពកាន់តែស៊ីជម្រៅ

criPublished: 2022-04-12 15:46:40
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី១១ខែមេសា សហរដ្ឋអាមេរិកនិងឥណ្ឌាបានធ្វើកិច្ចសន្ទនា “២បូក២”របស់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសទាំងពីរនៅក្រុងវ៉ាស៊ីនតោន ដើម្បីសន្យាថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនមានភាពកាន់តែស៊ីជម្រៅ ព្រមទាំងបានពិភាក្សាអំពីស្ថានការណ៍អ៊ុយក្រែនផងដែរ ។ ថ្ងៃដដែល លោក Biden ប្រធានាធិបតីអាមេរិកនិងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាក៏បានធ្វើជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូផងដែរ ។

តាមសេចក្តីថ្លែងការណ៍ដែលសេតវិមានបានប្រកាសនៅថ្ងៃដដែលបានឱ្យដឹងថា លោក Biden និងលោក Narendra Modi បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យថាមពលស្អាត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងយោធា ធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធ ព្រមទាំងពង្រីកការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងភាគីទាំងពីរផងដែរ ។

ក្រសួងការពារជាតិអាមេរិកបានប្រកាសសេចក្តីថ្លែងការណ៍នៅថ្ងៃដដែល ដើម្បីឧទ្ទេសនាមអំពីលទ្ធផលនៃកិច្ចសន្ទនា “២បូក២” ។ សេចក្តីថ្លែងការណ៍បង្ហាញថា ប្រទេសទាំងពីរអាមេរិកនិងឥណ្ឌានឹងធ្វើកិច្ចសហប្រតិបត្តិការថ្មីដែលមានភាពកាន់តែស៊ីជម្រៅក្នុងវិស័យការពារជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ សុខាភិបាលសាធារណៈនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើម ។

Share this story on

Messenger Pinterest LinkedIn