ភាសាខ្មែរ

មើលឱ្យច្បាស់!ពួកគេគឺជាអ្នកផលិតសារធាតុពុលដែលបង្កហានិភ័យ

criPublished: 2022-04-12 16:00:32
Share
Share this with Close
Messenger Pinterest LinkedIn

ចាប់តាំងពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះមក ក្រៅពីសភាពការណ៍ប្រយុទ្ធរវាងភាគីទាំងពីរ បន្ទប់ពិសោធន៍ជីវសាស្ត្រដែលសហរដ្ឋអាមេរិកបានបង្កើតនៅអ៊ុយក្រែនក៏បានក្លាយជាចំណុចក្តៅដែលភាគីនានាយកចិត្តទុកដាក់ផងដែរ ។ នៅកណ្តាលខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឯកសារដែលទទួលបានពីបុគ្គលិកនៃបន្ទប់ពិសោធន៍ជីវសាស្ត្រអ៊ុយក្រែន ដែលទម្លាយឱ្យដឹងពីការដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអង្គការណាតូធ្វើការសិក្សាស្រាវជ្រាវពីអាវុធជីវសាស្ត្រនៅអ៊ុយក្រែន ។ ការសិក្សាស្រាវជ្រាវទាំងនេះបូករួមទាំងវីរុស H5N1 ដ៏កាចសាហាវដែលមានអត្រាបណ្តាលឱ្យមនុស្សស្លាប់ខ្ពស់ដល់ទៅ៥០ភាគរយនិងវីរុស Newcastle ។

អ្វីដែលកាន់តែគួរឱ្យសង្ស័យនោះគឺ ប្រឈមនឹងការចោទប្រកាន់របស់ភាគីរុស្ស៊ី ការសម្តែងអាកប្បកិរិយារបស់រដ្ឋាភិបាលអាមេរិកបាននិយាយបាតដៃជាខ្នងដៃ ហើយប្រញាប់បំផ្លាញស្នាមសិក្សាស្រាវជ្រាវពាក់ព័ន្ធ ព្រមទាំងចេញបទបញ្ជាបន្ទាន់ដើម្បីបំផ្លាញនិងផ្ទេរសារធាតុបង្កជំងឺប្រកបដោយគ្រោះថ្នាក់ទៅកាន់បន្ទប់ពិសោធន៍អ៊ុយក្រែន ។

តាមការពិត បន្ទប់ពិសោធន៍ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែនគ្រាន់តែជាមួយជ្រុងតូចនៃបណ្តាញបន្ទប់ពិសោធន៍ជីវសាស្ត្រនៅទូទាំងពិភពលោករបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ។ តាមទិន្នន័យដែលភាគីអាមេរិកបានប្រកាសឱ្យដឹងថា សហរដ្ឋអាមេរិកបានគ្រប់គ្រងបន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន៣៣៦នៅប្រទេសចំនួន៣០នៅទូទាំងពិភពលោក ។ បន្ទប់ពិសោធន៍ទាំងនេះជាចំណែកមួយនៃអ្វីដែលហៅថា “ផែនការសហប្រតិបត្តិការផ្នែកជីវសាស្ត្រ” ដែលផ្តល់ប្រាក់ទុនផ្ទាល់ដោយអគារបញ្ចកោណ ហើយភាគច្រើនគឺស្ថិតនៅប្រទេស CIS មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍និងអាហ្វ្រិក ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn