ភាសាខ្មែរ

រឿងរ៉ាវតូចតាចចំនួន២រវាងលោកXi Jinping និងប្រជាជនចិន

criPublished: 2022-04-12 15:38:49
Share
Share this with Close
Messenger Pinterest LinkedIn

ចាប់ពីភូមិតូចៗរហូតដល់មជ្ឈឹមបក្ស លោកXi Jinping បានតម្កល់ទុកប្រទេសជាតិនិងប្រជាជនក្នុងចិត្តជាប់ជានិច្ច។ ពេលថ្មីៗនេះទីភ្នាក់ងារព័ត៌មានXINHUA ចិនបានផ្សព្វផ្សាយអត្ថបទវែងក្រោមចំណងជើងថា«មនោសញ្ចេតនាចំពោះប្រជាជនរបស់លោកXi Jinping » ដែលបានរៀបរាប់នូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន២០រវាងលោកXi Jinping និងប្រជាជនចិន។ វិទ្យុមិត្តភាពកម្ពុជាចិនសូមដកស្រង់និងប្រែសម្រួលរឿងរ៉ាវតូចតាចចំនួន២ដូចខាងក្រោមនេះ៖

【នេះជាកាយវិការបស់កសិករជើងចាស់】

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុង Dongying ខេត្ត Shandong ច្រកហូរចូលសមុទ្រនៃទន្លេលឿង។

លោកXi Jinping ដែលកំពុងត្រួតពិនិត្យនៅនេះបានដើរក្នុងដីស្រែគំរូមួយ ឱនខ្លួនបេះសំបកសណ្តែកមួយ ចិបហើយមួលវា ពិនិត្យមើលគុណភាពយ៉ាងម៉ត់ចត់ ដាក់សណ្តែក មួយគ្រាប់ក្នុងមាត់ ទំពារហើយមានប្រសាសន៍ថា ៖ “សណ្តែកលូតលាស់ល្អ។”

នេះបានធ្វើឱ្យអ្នកបច្ចេកវិទ្យាកសិកម្មឈរនៅក្បែរភ្ញាក់ផ្អើល ហើយមានអារម្មណ៍ថាគួរឱ្យជិតស្និត៖ “នេះជាកាយវិការបស់កសិករជើងចាស់។”

ខ្លឹមសារនៃពលកម្ម បានក្លាយជាជំនាញសម្រាប់ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន៖ កាលពីឆ្នាំ២០១២ មុនចូលឆ្នាំចិនលោកបានទៅដល់ផ្ទះអ្នកភូមិFupingអង្គុយពែនភ្នែងជាមួយអ្នកភូមិ ជូនពរឆ្នាំថ្មីនិងសួរសុខទុក្ខ, កាលពីឆ្នាំ២០១៨ ពេលចុះទៅពិនិត្យការងារនៅស្រុក Wenchuan ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំង លោកកិនសណ្តែកធ្វើតៅហ៊ូជាមួយអ្នកភូមិ, និទាឃរដូវឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង លោកបានលើកប៉ែលជីកដីដាំដើមឈើដូចឆ្នាំមុនៗ ...

ទម្លាប់កាយវិកាបានបង្ហាញពីមនោសញ្ចេតនាដែលឈរនៅជាមួយប្រជាជនរបស់លោក ទោះរយៈពេលបានកន្លងផុតទៅយូរប៉ុណ្ណាក្តីក៏មិនដែលប្រែប្រួលនោះទេ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn