ភាសាខ្មែរ

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកនៅមិនទាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឈាន់ដល់កិច្ចព្រមព្រៀងអំពីការអនុវត្តកិច្ចព្រមព្រៀងឡើងវិញនៅឡើយទេ

criPublished: 2022-04-12 12:49:14
Share
Share this with Close
Messenger Pinterest LinkedIn

នៅថ្ងៃទី ១១ ខែមេសា លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា បច្ចុប្បន្ននេះនៅតែមិនអាចកំណត់ជាក់លាក់ថា តើភាគីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លែអ៊ែរអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងអំពីករណីដែលអាមេរិកនិងអ៊ីរ៉ង់អនុវត្តកិច្ចព្រមព្រៀងឡើងវិញបានឬអត់ ពីព្រោះសហរដ្ឋអាមេរិកនៅមិនទាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ ។

លោក Saeed Khatibzadeh បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅក្រុងតេហេរ៉ង រដ្ឋធានីប្រទេសអ៊ីរ៉ង់នាថ្ងៃដដែលថា "ប្រសិនបើយើងចង់បំពានលើខ្សែបន្ទាត់ក្រហម នោះ យើងអាចឈានដល់កិច្ចព្រមព្រៀងបានកាលពីប៉ុន្មានខែមុន" ។ លោកបានថ្លែងបន្តថា ថ្វីត្បិតតែការធ្វើឱ្យប្រជាជនអ៊ីរ៉ង់ទទួលបានអត្ថប្រយោជន៍ពីការលុបចោលការដាក់ទណ្ឌកម្មមានសារៈសំខាន់ណាស់ចំពោះអ៊ីរ៉ង់ក្តី ក៏ប៉ុន្តែក្រុមការងារចរចានៃអ៊ីរ៉ង់បានគោរពតាមខ្សែបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ដែលបានកំណត់ក្នុងបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ជាប់រហូតមក ៕

Share this story on

Messenger Pinterest LinkedIn