ភាសាខ្មែរ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃសហភាពអឺរ៉ុបមិនបានធ្វើសេចក្តីសម្រេចចិត្តអំពីការដាក់ទណ្ឌកម្មទៅលើថាមពលរបស់រុស្ស៊ី

criPublished: 2022-04-12 12:45:20
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១១ខែមេសា លោកBorrell តំណាងជាន់ខ្ពស់ទទួលបន្ទុកការបរទេសនិង គោល នយោបាយសន្តិសុខនៃសហភាពអឺរ៉ុបបានថ្លែងថា នៅថ្ងៃដដែល រដ្ឋសមាជិកនៃសហភាពអឺរ៉ុបមិនបានធ្វើសេចក្តីសម្រេចចិត្តអំពីការដាក់ទណ្ឌកម្មទៅលើប្រេងកាតនិងឧស្ម័នធម្មជាតិរបស់រុស្ស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីកិច្ចប្រជុំ លោកBorrellបានលើកឡើងថា រដ្ឋសមាជិកនៃសហភាពអឺរ៉ុបមួយចំនួនបានពឹងផ្អែកទៅលើថាមពលរបស់រុស្ស៊ីយ៉ាងខ្លាំង ការដាក់ទណ្ឌកម្មនឹងបណ្តាលឱ្យមាន"ការវាយប្រហារមិនស្មើគ្នា”ចំពោះរដ្ឋសមាជិកនៃសហភាពអឺរ៉ុប។ លោកយល់ឃើញថា ខណៈពេលធ្វើសេចក្តីសម្រេចចិត្តអំពីការដាក់ទណ្ឌកម្ម សហភាពអឺរ៉ុបត្រូវសាមគ្គីគ្នាជាធ្លុងមួយ។

លោកBorrellបានថ្លែងទៀតថា សហភាពអឺរ៉ុបសម្រេចចិត្តថា នឹងផ្តល់ជំនួយយោធាក្នុងតម្លៃ៥០០លានប្រាក់អឺរ៉ូដល់អ៊ុយក្រែនទៀត ប៉ុន្តែ ត្រូវទទួលការឯកភាពគ្នាពីសភានៃរដ្ឋសមាជិកនានានិងសភាអឺរ៉ុប៕

Share this story on

Messenger Pinterest LinkedIn