ភាសាខ្មែរ

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអញ្ជើញចុះទស្សនានិងស្វែងយល់មន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou នៅខេត្ត Hainan

criPublished: 2022-04-11 16:04:26
Share
Share this with Close
Messenger Pinterest LinkedIn

រសៀលថ្ងៃទី ១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញចុះទស្សនានិងសិក្សានៅមន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou និងវិទ្យាស្ថានសិក្សាស្រាវជ្រាវមហាសមុទ្រ Sanya នៃសាកលវិទ្យាល័យមហាសមុទ្រចិននៅទីក្រុង Sanya ខេត្ត Hainan ដើម្បីស្វែងយល់ពីសភាពការណ៍របស់ខេត្ត Hainan អំពីការគាំទ្រការច្នៃប្រឌិតថី្មខាងមុខរបរគ្រាប់ពូជនិងការអភិវឌ្ឍបច្ចេកវិទ្យាមហាសមុទ្រជាដើម ។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou ដែលបានបង្កើតឡើងកាលពីខែឧសភា ឆ្នាំ ២០២១ បានចាត់ទុកការច្នៃប្រឌិតថី្មផែ្នកគ្រាប់ពូជនិងការអភិវឌ្ឍមុខរបរគ្រាប់ពូជជាទិសដៅណែនាំ ហើយចាត់ទុកទិសដៅយុទ្ធសាស្រ្តជាតិជាបេសកកម្មរបស់ខ្លួន ក៏ដូចជាទទួលបានលទ្ធផលថ្មីក្នុងវិស័យបច្ចេកទេសគន្លឹះមួយចំនួនដែលបំពេញបន្ថែមនូវកង្វះខាតរបស់ខ្លួន ដូចជា ការច្នៃប្រឌិតថី្មផែ្នកគ្រាប់ពូជនិងធានាដល់សុវត្ថិភាពរបស់គ្រាប់ពូជជាតិក្នុងន័យជំរុញដល់ការអភិវឌ្ឍមុខរបរគ្រាប់ពូជនៃប្រទេសចិនតាមរយៈការច្នៃប្រឌិតថ្មីដែលប្រកបដោយគុណភាពខ្ពស់ ៕

Share this story on

Messenger Pinterest LinkedIn