ភាសាខ្មែរ

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅត្រួតពិនិត្យការងារនៅវិទ្យាស្ថានសិក្សាមហាសមុទ្រ ក្រុង Sanya នៃសកលវិទ្យាល័យមហាសមុទ្រចិន

criPublished: 2022-04-11 16:12:15
Share
Share this with Close
Messenger Pinterest LinkedIn

រសៀលថ្ងៃទី១០ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញទៅត្រួតពិនិត្យការងារនៅវិទ្យាស្ថានសិក្សាមហាសមុទ្រក្រុង Sanya នៃសកលវិទ្យាល័យមហាសមុទ្រចិននៅក្រុង Sanya ខេត្ត Hainan ដើម្បីស្វែងយល់ពីសភាពការណ៍អភិវឌ្ឍន៍ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសមុទ្រនៃខេត្ត Hainan ។

ខេត្ត Hainan បានគ្រប់គ្រងទំហំសមុទ្រ២ភាគ៣របស់ចិន ដែលប្រកបដោយលក្ខខណ្ឌពិសេសក្នុងវិស័យស្រាវជ្រាវអំពីការអភិវឌ្ឍបច្ចេកទេសដូចជាការចូលក្នុងសមុទ្រទឹកជ្រៅ វាស់ស្ទង់សមុទ្រទឹកជ្រៅនិងអភិវឌ្ឍន៍សមុទ្រទឹកជ្រៅជាដើម ។

លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងប្រទេសខ្លាំងក្លាខាងមហាសមុទ្រ ។ ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមហាសមុទ្រ បង្កើនការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសមុទ្រទឹកជ្រៅ ជំរុញការកសាង “មហាសមុទ្រវៃឆ្លាត”ដើម្បីកសាងខេត្ត Hainan ឱ្យទៅជាខេត្តខ្លាំងក្លាខាងមហាសមុទ្រ គឺជាអនុសាសន៍ណែនាំរបស់លោក Xi Jinping ។

Share this story on

Messenger Pinterest LinkedIn