ភាសាខ្មែរ

ធនាគារពិភពលោកលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់អនាគតនៃសេដ្ឋកិច្ចនៅតំបន់អឺរ៉ាស៊ាន

criPublished: 2022-04-11 16:06:20
Share
Share this with Close
Messenger Pinterest LinkedIn

នៅថៃ្ងទី ១០ ខែមេសា ធនាគារពិភពលោកបានចេញរបាយការណ៍លើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនព្រមទាំងការដាក់ទណ្ឌកម្មរបស់លោកខាងលិចចំពោះរុស្ស៊ីបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារងើបឡើងថ្មីនៅតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលព្រមនិងសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចអ៊ុយក្រែននឹងធ្លាក់ចុះ ៤៥.១ ភាគរយនៅឆ្នាំនេះ ឯសេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះ ១១.២ ភាគរយ ។

របាយការណ៍នេះបានលើកឡើងទៀតថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបណ្តាលឱ្យមជ្ឈដ្ឋានខាងក្រៅមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដូចជា ការបង្អង់កំណើនយ៉ាងខ្លាំងនៃសេដ្ឋកិច្ចសកល អតិផរណា ប្រាក់បំណុលនិងការកើនឡើងខ្លាំងនៃកម្រិតភាពក្រីក្រ ។

សូមបញ្ជាក់ថា ចាប់តាំងពីកើតមានការផ្ទុះអាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែនមក ធនាគារពិភពលោកបានទម្លាក់ថវិកាចំនួន ៩២៥ លានដុល្លារក្នុងការពង្រីកសហហិរញ្ញប្បទានជាបន្ទាន់ដើម្បីផ្តល់ការគាំទ្រដល់អ៊ុយក្រែន ៕

Share this story on

Messenger Pinterest LinkedIn