ភាសាខ្មែរ

ប្រធានសភាអ៊ីរ៉ង់ថ្លែងថា ការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ចាំបាច់ត្រូវនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ជាក់ស្តែងដល់អ៊ីរ៉ង់

criPublished: 2022-04-11 12:27:07
Share
Share this with Close
Messenger Pinterest LinkedIn

នៅថៃ្ងទី ១០ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Mohammad-Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហរបស់សភា ។ លោកបានលើកឡើងថា ការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ចាំបាច់ត្រូវនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដែលប្រកបដោយការធានា និរន្តរភាពនិងភាពជាក់ស្តែងដល់អ៊ីរ៉ង់ ។ លើសពីនេះទៅទៀត លោកក៏បានសង្កត់ធ្ងន់ថា ការដែលសភាអ៊ីរ៉ង់អនុម័ត《ច្បាប់ស្តីពីយុទ្ធសាស្រ្តប្រឆាំងនឹងការដាក់ទណ្ឌកម្មពីបរទេស》បានបំបែកការដាក់កំហិតលើបច្ចេកវិទ្យានុយគ្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានលុបបំបាត់ឧបសគ្គនៃការអភិវឌ្ឍឧស្សាហកម្មនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ។

លោក Mohammad-Baqer Qalibaf បានថ្លែងបន្តថា បច្ចេកវិទ្យានុយគ្លេអ៊ែររបស់ប្រទេសខ្លួនព្រមទាំងការចរចាក្រុងវីយែនស្តីពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់អាចបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់អ៊ីរ៉ង់ ៕

Share this story on

Messenger Pinterest LinkedIn