ភាសាខ្មែរ

រដ្ឋាភិបាលរុស្ស៊ីបានបង្កើនទំហំប្រាក់បម្រុងនិងបញ្ចុះអត្រាការប្រាក់នៃធនាគារ ដើម្បីឆ្លើយតបការដាក់ទណ្ឌកម្មនិងលំនឹងសេដ្ឋកិច្ចរបស់ខ្លួន

criPublished: 2022-04-11 11:19:01
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១០ខែមេសា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានប្រកាសព័ត៌មានថា រដ្ឋាភិបាលខ្លួនបានបង្កើនទំហំប្រាក់បម្រុងចំនួន២៧ម៉ឺន៣ពាន់៤រយលាន ruble ដើម្បីប្រើប្រាស់សម្រាប់ធានាវិធានការលំនឹងសេដ្ឋកិច្ចក្នុងករណីរងការដាក់ទណ្ឌកម្មពីខាងក្រៅ។

យោងតាមទិន្នន័យនៃវេបសាយផ្លូវការនៃធនាគារSberរុស្ស៊ីដែលជាធនាគារធំបំផុតនៃប្រទេសរុស្ស៊ីកាលពីថ្ងៃទី១០ខែមេសាបានបង្ហាញថា ចាប់ពីថ្ងៃដដែលនោះតទៅ អត្រាប្រាក់បញ្ញើនៃធនាគារនេះបានបញ្ចុះពី១៩%មកនៅត្រឹម១៦% ហើយអត្រាការប្រាក់កម្ចីបានបញ្ចុះពី២១.៩%មកនៅត្រឹម១៩.៩%។

សេដ្ឋវិទូរុស្ស៊ីបានយល់ឃើញជាទូទៅថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ វិធានការបញ្ចុះអត្រាការប្រាក់របស់ធនាការមជ្ឈិមគឺត្រឹមត្រូវ បើនិយាយចំពោះសេដ្ឋកិច្ចរុស្ស៊ី វាគឺជាសញ្ញាដ៏វិជ្ជមានមួយ ហើយក៏នឹងលើកទឹកចិត្តដល់ការរំពឹងទុកនិងជំនឿចិត្តរបស់សហគ្រាសនិងប្រជាជនផងដែរ៕

Share this story on

Messenger Pinterest LinkedIn