ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ ផ្សព្វផ្សាយស្មារតីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជំរុញឱ្យប្រជាជនបណ្តាប្រទេសនានារួមគ្នាឆ្ពោះទៅមុខ

criPublished: 2022-04-11 10:37:55
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ដោយបានប្រកាសថា ប្រទេសចិនបានបំពេញពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះសហគមន៍អន្តរជាតិដោយគ្រប់ជ្រុងជ្រោយ ហើយបានផ្តល់ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងមានភាពអស្ចារ្យជូនពិភពលោក ។

“ការរៀបចំការប្រកួតដោយរលូនគឺបានទទួលភាពជោគជ័យ” ។ ក្នុងនាមជាព្រឹតិ្តការណ៍កីឡាចម្រុះដ៏មានលក្ខណៈសកលទីមួយដែលបានរៀបចំតាមពេលកំណត់បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មិនថាការងារត្រៀមរៀបចំនិងដំណើរការប្រកួត ឬមួយក៏ការវាយតម្លៃយ៉ាងសកម្មពីសំណាក់អត្តពលិកនិងសហគមន៍អន្តរជាតិ រហូតដល់អត្រាទូរទស្សនិកជនខ្ពស់បំផុតដែលមានទូរទស្សនិកជនរាប់ពាន់លាននាក់នៅទូទាំងពិភពលោកចូលរួមទស្សនា ហើយបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ អាចនិយាយបានថាព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានបង្កើតភាពអស្ចារ្យមួយដែលអាចកត់ត្រាក្នុងប្រវតិ្តសាស្ត្រនៃការប្រកួតកីឡាអូឡាំពិក ថែមទាំងក៏បានបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងដល់ពិភពលោកដែលបាននិងកំពុងរងការរំខានពីការរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងអំឡុងពេលរៀបចំធ្វើការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងបរិវេណបិទខ្ទប់ អត្រារកឃើញករណីវិជ្ជមានជំងឺកូវីដ១៩មានតែ០.៤៥ភាគរយប៉ុណ្ណោះ អ្នកដែលត្រូវរកឃើញវិជ្ជមានជំងឺកូវីដ១៩ទាំងអស់ទទួលបានការព្យាបាលដ៏មានប្រសិទ្ធភាពនិងការថែទាំដ៏ល្អប្រសើរ មិនកើតមានករណីឆ្លងជំងឺកូវីដ១៩ជាក្រុម និងរាយបាយ សម្រេចបាននូវការគ្រប់គ្រងនិងទប់ស្កាត់ករណីឆ្លងនៅត្រឹមសូន្យ ។ ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ប្រកួតដោយចំគោលដៅនិងមានប្រសិទ្ធិភាព បានផ្តល់បទពិសោធន៍ដ៏មានតម្លៃដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល និងការរៀបចំសកម្មភាពអន្តរជាតិធំៗ ហើយក៏បានបង្ហាញពីស្មារតីរបស់ប្រជាជនចិនដែលមិនចុះញ៉ម ពុះពារឧបសគ្គនិងយកឈ្នះលើហានិភ័យយ៉ាងអង់អាចក្លាហាន ។

ឆ្លងតាមរយៈការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ពិភពលោកបានមើលឃើញប្រទេសចិនដែលប្រកបដោយភាពបើកទូលាយ បរិយាប័ន្ននិងស្វែងរកឧត្តមភាព។ ទាំងកីឡដ្ឋានការប្រកួតកីឡាអូឡាំពិករដូវរងាដែលប្រកបដោយវប្បធម៌ចិននិងបែបបទដ៏ពិសេស និងពិធីបើកនិងពិធីបិទដែលប្រកបដោយទស្សនៈចិនស្តីពីភាពចុះសម្រុងគ្នានិងស្មើគ្នា ទាំងម្ហូបអាហារឆ្ងាញ់ៗនិងក្បាច់គុនកុងហ្វូចិនដែលទទួលប្រជាប្រិយភាពក្នុងភូមិអូឡាំពិក និងស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្តដែលប្រកបដោយភាពកក់ក្តៅនិងភាពស្មោះត្រង់ ការប្រកួតកីឡាទាំងពីរនេះបានបង្ហាញយ៉ាងពេញលេញនូវភាពទាក់ទាញរបស់វប្បធម៌ចិន និងភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវរបស់ប្រជាជនចិន ក៏ដូចជាបានជំរុញការយល់ដឹងពីគ្នានិងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោកផងដែរ ។

គួររំលឹកផងដែរថា ការរៀបចំដោយជោគជ័យនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ក៏បានក្លាយជាបង្អួចមួយដែលអាចបង្ហាញពីទស្សនៈនិងស្នាដៃនៃបុព្វហេតុសិទ្ធិមនុស្សរបស់ប្រទេសចិន ក៏ដូចជាសមិទ្ធផលរបស់ប្រទេសចិនក្នុងការគោរពនិងគាំពារសិទ្ធិនិងផលប្រយោជន៍របស់ជនពិការផងដែរ ។ លោក Andrew Parsons ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិបានវាយតម្លៃថា “ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ជាពន្លឺថ្មីនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា” ។

ប្រការដែលសំខាន់ជាងទៀត គឺនៅលើពិភពលោកដែលបាននិងកំពុងមានភាពច្របូកច្របល់ ស្មារតីកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានជំរុញការរៀនសូត្រពីវប្បធម៌រវាងគ្នានិងគ្នា និងបានសាបព្រោះគ្រាប់ពូជសាមគ្គីភាពនិងមិត្តភាព ហើយបានជំរុញឱ្យប្រជាជននៃបណ្តាប្រទេសនានារួមគ្នាឆ្ពោះទៅអនាគត ៕

Share this story on

Messenger Pinterest LinkedIn