ភាសាខ្មែរ

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីថ្លែងថា ការបោះឆ្នោតសកលឆ្នាំ២០២៤នឹងរៀបចំធ្វើតាមពេលកំណត់

criPublished: 2022-04-11 10:36:36
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី១០ខែមេសា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានកោះធ្វើកិច្ចប្រជុំការងារត្រៀមរៀបចំការបោះឆ្នោតឆ្នាំ២០២៤នៅទីស្តីការប្រធានាធិបតីដែលស្ថិតនៅក្រុង Bogor ខេត្ត Jawa barat ដើម្បីបញ្ចេញព័ត៌មានច្បាស់លាស់ចំពោះប្រជាពលរដ្ឋស្តីពីការរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៤តាមពេលកំណត់ ។

ពេលថ្មីៗកន្លងទៅនេះ សង្គមឥណ្ឌូណេស៊ីបានពិភាក្សាយ៉ាងខ្លាំងចំពោះការដែលថា តើការបោះឆ្នោតសកលឆ្នាំ២០២៤នឹងត្រូវពន្យារពេលឬអត់ ។ សមាគមនិស្សិតឥណ្ឌូណេស៊ីបានកំណត់ដង្ហែក្បួនបាតុកម្មទ្រង់ទ្រាយធំនៅក្រុងហ្សាការតានៅថ្ងៃទី១១ខែមេសានេះ ដើម្បីប្រឆាំងនឹងការពន្យារពេលរៀបចំការបោះឆ្នោតសកល ។

ប៉ុន្តែ លោក Muhaimin Iskandar ប្រធានបក្សស្តារប្រជាជាតិដែលជាសម្ព័ន្ធកាន់អំណាចបានលើកឡើងថា ដោយសារតម្រូវការនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងលេចចេញស្ថានភាពស្មុគស្មាញថ្មីក្នុងសហគមន៍អន្តរជាតិ ដូច្នេះ បានស្នើឱ្យពន្យារពេលមួយឆ្នាំទៅពីរឆ្នាំសម្រាប់ការរៀបចំធ្វើការបោះឆ្នោតសកលឆ្នាំ២០២៤ ។

Share this story on

Messenger Pinterest LinkedIn