ភាសាខ្មែរ

ការស្ទង់ប្រជាមតិនៅតាមច្រកចេញនៃការិយាល័យបោះឆ្នោតសកលបានបង្ហាញថា លោក Macron និងលោកស្រី Marine Le Pen នឹងឈានចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីពីរ

criPublished: 2022-04-11 10:09:55
Share
Share this with Close
Messenger Pinterest LinkedIn

យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិនៅតាមច្រកចេញនៃការិយាល័យបោះឆ្នោតសកលដែលប្រព័ន្ធសារព័ត៌មានបារាំងចេញផ្សាយនៅយប់ថ្ងៃទី១០ ខែមេសាបានឱ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីមួយដែលរៀបចំធ្វើនៅថ្ងៃដដែល លោក Macron ប្រធានាធិបតីបារាំងអាណតិ្តបច្ចុប្បន្ន និងលោកស្រី Marine Le Pen បេក្ខភាពមកពីបក្សសហព័ន្ធប្រជាជន ដែលជាបក្សស្តាំនិយមទទួលបានសំឡេងឆ្នោតឈានមុខ ហើយនឹងឈានចូលការប្រកួតប្រជែងក្នុងការបោះឆ្នោតសកលជុំទីពីរ ។

នៅយប់ថ្ងៃដដែល លោកMacron បានថ្លែងសុន្ទរកថាជាសាធារណៈថា លោកនឹងចាត់វិធានការច្នៃប្រឌិតថ្មី ក្នុងន័យប្រមូលផ្តុំជំនឿចិត្ត និងសាមគ្គីប្រជាជន ដើម្បីបម្រើដល់ប្រទេសជាតិ ។

ថ្លែងក្នុងសុន្ទរកថាជាសាធារណៈ លោកស្រី Marine Le Pen បានលើកឡើងថា ការបោះឆ្នោតសកលលើកនេះនឹងជិះឥទ្ធិពលដល់សេចក្តីសម្រេចចិត្តលើខាងនយោបាយរបស់បារាំងក្នុងអំឡុងពេល៥ឆ្នាំខាងមុខ លោកស្រីនឹងប្រើប្រាស់រយៈពេល៥ឆ្នាំធ្វើឱ្យបារាំង "រៀបចំរបៀបរៀបរយឡើងវិញ " ៕

Share this story on

Messenger Pinterest LinkedIn