ភាសាខ្មែរ

ប្រទេសអ៊ីរ៉ង់ប្រកាសការដាក់ទណ្ឌកម្មទៅលើជនសហរដ្ឋអាមេរិកចំនួន២៤នាក់

criPublished: 2022-04-10 15:51:18
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី៩ខែមេសា ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ប្រកាសថានឹងដាក់ជនសហរដ្ឋអាមេរិកចំនួន២៤នាក់ចូលក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយសារពួកគេ “គាំទ្រភេរវកម្មនិងរំលោភលើសិទ្ធិមនុស្ស”។

សេចក្តីថ្លែងការណ៍នេះបានចែងថា សហរដ្ឋអាមេរិកបានធ្វើឱ្យស្ថានការណ៍រស់នៅរបស់ជនជាតិអ៊ីរ៉ង់មានភាពកាន់តែអាក្រក់ តាមរយៈការរារាំងជនជាតិអ៊ីរ៉ង់ទទួលបាននូវឱសថនិងសេវាកម្មនិងសម្ភារៈវេជ្ជសាស្រ្ត ជាពិសេសក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ វាបានដកហូតសិទ្ធិជាមូលដ្ឋានរបស់ជនជាតិអ៊ីរ៉ង់ ដែលបានប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ក៏ដូចជាមានផលប៉ះពាល់អវិជ្ជមានទៅលើសិទ្ធិសេដ្ឋកិច្ចនិងសង្គមរបស់ប្រជាជនអ៊ីរ៉ង់ ជនអាមេរិកទាំង២៤នាក់បានសហការជួយអនុវត្ត “ទង្វើខុសច្បាប់”នេះ។

Share this story on

Messenger Pinterest LinkedIn