ភាសាខ្មែរ

សុន្ទរកថាគន្លឹះរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តជាតិ

criPublished: 2022-04-10 15:06:08
Share
Share this with Close
Messenger Pinterest LinkedIn

ថ្លែងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចង្អុលបង្ហាញថា ការប្រារព្ធធ្វើឡើងដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងប្រទេសនិងពិភពលោក។ ប្រជាជនចិន រួមជាមួយនឹងប្រជាជននៃបណ្តាប្រទេសផ្សេងទៀតបានជម្នះការលំបាកនិងបញ្ហាប្រឈមនានា ហើយបង្កើតជាថ្មីម្តងទៀតនូវព្រឹត្តិការណ៍អូឡាំពិកដ៏អធិកអធមមួយលើកដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងបានចែករំលែកភាពរុងរឿងនៃកីឡាអូឡាំពិកជាថ្មីម្តងទៀត។ ទីក្រុងប៉េកាំងបានក្លាយជាទីក្រុងដំបូងបង្អស់លើពិភពលោកដែលបានធ្វើជាម្ចាស់ផ្ទះទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនិងរដូវរងា ដែលបានប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាសម្រាប់សម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ហើយវាក៏នាំមកនូវជំនឿចិត្តនិងក្តីសង្ឃឹមដល់ពិភពលោកដ៏កក្រើករំពើក ព្រមនិងបញ្ចេញសំឡេងដ៏ខ្លាំងក្លានៃយុគសម័យស្តីពីការ " ឆ្ពោះទៅអនាគតជាមួយគ្នា " ទៅកាន់ពិភពលោក៕

Share this story on

Messenger Pinterest LinkedIn