ភាសាខ្មែរ

រដ្ឋសភាប៉ាគីស្ថានអនុម័តសេចក្តីដកទំនុកចិត្តចំពោះនាយករដ្ឋមន្ត្រី

criPublished: 2022-04-10 15:11:02
Share
Share this with Close
Messenger Pinterest LinkedIn

នៅព្រឹកព្រលឹមថ្ងៃទី ១០ ខែមេសា រដ្ឋសភាជាតិរបស់ប្រទេសប៉ាគីស្ថាន (គឺសភាជាន់ទាប) បានអនុម័តលើសេចក្តីដកទំនុកចិត្តចំពោះលោកនាយករដ្ឋមន្ត្រី Imran Khan ។ លោកImran Khan ក្លាយជានាយករដ្ឋមន្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថានដែលត្រូវបានរដ្ឋសភាទម្លាក់ចេញពីតំណែង។

សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងនៅក្នុងរដ្ឋសភាប៉ាគីស្ថាន សេចក្តីដកទំនុកចិត្តដែលលើកឡើងដោយសហព័ន្ធបក្សប្រឆាំងបានទទួលសំឡេងគាំទ្រចំនួន ១៧៤ ។ យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសប៉ាគីស្ថាន និងវិធាននៃនីតិវិធីរបស់សភា ដរាបណាវាទទួលបានអាសនៈច្រើនជាងពាក់កណ្តាលនៅក្នុងរដ្ឋសភា ពោលគឺទទួលបានសំឡេងគាំទ្រចំនួន ១៧២ សំឡេង ទើបសេចក្តីដកទំនុកចិត្តគឺអាចអនុម័តបាន៕

Share this story on

Messenger Pinterest LinkedIn