ភាសាខ្មែរ

ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់នឹងបន្តធ្វើការស្រាវជ្រាវលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី

criPublished: 2022-04-10 14:44:42
Share
Share this with Close
Messenger Pinterest LinkedIn

លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃទី៩ ខែមេសាថា អ៊ីរ៉ង់មានសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ហើយអ៊ីរ៉ង់នឹងបន្តធ្វើការស្រាវជ្រាវលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដោយមិនគិតពីក្តីបំណងឬមតិយោបល់អ្វីខ្លះរបស់ប្រទេសដទៃឡើយ។

ពេលថ្លែងសុន្ទរកថានៅពិធីអបអរសាទរទិវាបច្ចេកវិទ្យានុយក្លេអ៊ែរជាតិអ៊ីរ៉ង់នាថ្ងៃដដែលនោះ លោក Raisi បានបញ្ជាក់ថា ការអភិវឌ្ឍរបស់អ៊ីរ៉ង់ក្នុងការប្រើប្រាស់បច្ចកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធី គឺ " មិនអាចដើរបញ្ច្រាសវិញបាន " ។ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់កំពុងពន្លឿនការងារស្រាវជ្រាវលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ហើយរដ្ឋាភិបាលអ៊ីរ៉ង់នឹងគាំទ្រដំណើរការនេះ។

នៅក្នុងពិធីនាថ្ងៃដដែលនោះ អង្គការថាមពលបរមាណូរបស់អ៊ីរ៉ង់បានចេញផ្សាយឯកសារយុទ្ធសាស្ត្រចមុ្រះមួយស្តីពីការអភិវឌ្ឍឧស្សាហកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។

Share this story on

Messenger Pinterest LinkedIn