ភាសាខ្មែរ

ការងារត្រៀមរៀបចំសម្រាប់ការបិទគយទូទាំងកោះនៃកំពង់ផែពាណិជ្ជកម្មសេរី Hainan ចាប់ដំណើរការទាំងស្រុង

criPublished: 2022-04-10 14:46:03
Share
Share this with Close
Messenger Pinterest LinkedIn

អ្នកយកព័ត៌មានបានដំណឹងពីនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបក្សប្រចាំខេត្ត Hainan ប្រទេសចិនឱ្យដឹងថា ការិយាល័យកំណែទម្រង់យ៉ាងស៊ីជម្រៅរបស់គណៈកម្មាធិការបក្សប្រចាំខេត្ត Hainan បានបង្ហើបឱ្យដឹងកាលពីថ្ងៃទី ៩ ខែមេសាថា ការងារត្រៀមរៀបចំសម្រាប់ការបិទគយនៅទូទាំងកោះបានចាប់ដំណើរការទាំងស្រុង ជុំវិញគោលដៅរួមគឺមានលក្ខខណ្ឌផ្នែកគ្រឿងរឹងសម្រាប់ការបិទគយនៅចុងឆ្នាំ ២០២៣ និង បញ្ចប់ការងារត្រៀមទាំងអស់សម្រាប់ការបិទគយនៅចុងឆ្នាំ ២០២៤" ខេត្ត Hainan កំពុងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជំរុញការត្រៀមរៀបចំសម្រាប់ការបិទគយនៅទូទាំងកោះ ។ ដើម្បីកាត់បន្ថយគម្លាតសម្ពាធមុននិងក្រោយការបិទគយ និងជៀសវាងការលេចចេញហានិភ័យធំៗបន្ទាប់ពីការបិទគយ ខេត្ត Hainan នឹងខិតខំប្រឹងប្រែងដើម្បីធ្វើការសាកល្បងនិងអនុវត្តជាក់ស្តែងនូវគោលនយោបាយនៃកំពង់ផែពាណិជ្ជកម្មសេរីលើសពី៨០%មុនពេលបិទគយ បច្ចុប្បន្ននេះ បានចាត់ចែងគម្រោងបិទគយជាង ៥០ រួចហើយ តាមផែនការនឹងបណ្តាក់ទុនសរុបជាង ១៨០០០ លានយាន់ប្រាក់ចិន ។

Share this story on

Messenger Pinterest LinkedIn