ភាសាខ្មែរ

ប្រទេសអារ៉ាប៊ីសាអូឌីតប្រកាសថា ចំនួនអ្នកកាន់សាសនាអ៊ីស្លាមធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca ក្នុងឆ្នាំនេះនឹងកើនឡើងដល់ ១ លាននាក់

criPublished: 2022-04-10 13:18:53
Share
Share this with Close
Messenger Pinterest LinkedIn

ក្រសួងកិច្ចការធម្មយាត្រានៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសនៅថ្ងៃទី ៩ខែមេសាថា ចំនួនអ្នកធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca នៅឆ្នាំនេះនឹងកើនឡើងដល់ ១ លាននាក់ ដែលតួលេខនេះបានរាប់បញ្ចូលទាំងអ្នកធ្វើធម្មយាត្រាក្នុងនិងក្រៅប្រទេសអារ៉ាប៊ីសាអូឌីត ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតបានផ្សាយដំណឹងឱ្យដឹងថា ក្រសួងកិច្ចការធម្មយាត្រាអារ៉ាប៊ីសាអូឌីតបានថ្លែងនៅថ្ងៃដដែលនោះថា អ្នកធ្វើធម្មយាត្រាគួរតែមានអាយុក្រោម ៦៥ ឆ្នាំ ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ដូសដែលត្រូវបានទទួលស្គាល់ពីអារ៉ាប៊ីសាអូឌីត ហើយអ្នកធ្វើធម្មយាត្រានៅក្រៅប្រទេសអារ៉ាប៊ីសាអូឌីតក៏ត្រូវប្រគល់នូវការបញ្ជាក់ពីការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចមានលទ្ធផលអវិជ្ជមានផងដែរ។ ក្រសួងកិច្ចការធម្មយាត្រាអារ៉ាប៊ីសាអូឌីតបានសង្កត់ធ្ងន់ថា អ្នកធ្វើធម្មយាត្រាទាំងអស់ត្រូវតែគោរពតាមបទប្បញ្ញត្តិស្តីពីការបង្ការជំងឺឆ្លង ។

Share this story on

Messenger Pinterest LinkedIn