ភាសាខ្មែរ

អ្នកដំណើរអាមេរិក២ នាក់បង្ករឿងហេតុលើយន្តហោះនឹងត្រូវផាកពិន័យជិត ១៦ម៉ឺនដុល្លារអាមេរិកដែលជាការផាកពិន័យតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

criPublished: 2022-04-10 13:20:18
Share
Share this with Close
Messenger Pinterest LinkedIn

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានថ្លែងនៅថ្ងៃទី ៨ ខែមេសាតាមម៉ោងក្នុងតំបន់ថា កំពុងលើកការស្នើឱ្យចេញការផាកពិន័យតម្លៃខ្ពស់បំផុតដែលមិនធ្លាប់មានកាលពីមុនដល់អ្នកដំណើរពីរនាក់ដែលត្រូវបានចោទពីបទមិនគោរពតាមការកំណត់ ដែលសរុបជាទឹកប្រាក់ជិត ១៦ ម៉ឺនដុល្លារអាមេរិក។

FAA បានកត់សម្គាល់ថា ប្រាក់ផាកពិន័យនេះគឺជាផ្នែកមួយនៃការស្នើឱ្យផាកពិន័យប្រមាណ ២ លានដុល្លារអាមេរិកដែលត្រូវបានប្រកាសចាប់ពីខែមករាឆ្នាំនេះមក។ សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២១មក ក្រុមហ៊ុនអាកាសចរណ៍អាមេរិកសំខាន់ៗបានរាយការណ៍អំពីបទរំលោភលើបទប្បញ្ញត្តិរបស់អ្នកដំណើរជាច្រើនលើក ដែលចាប់ពីចូលឆ្នាំ២០២២នេះមក មានបទល្មើសជាង ១ ពាន់លើកហើយ ដែលក្នុងនោះភាគច្រើនគឺពាក់ព័ន្ធនឹងការបដិសេធមិនពាក់ម៉ាស់ ។

Share this story on

Messenger Pinterest LinkedIn