ភាសាខ្មែរ

ប្រទេសBRICSនឹងបង្កើនការសម្របសម្រួលគោលនយោបាយម៉ាក្រូនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដោយជាក់ស្តែង

criPublished: 2022-04-09 17:12:57
Share
Share this with Close
Messenger Pinterest LinkedIn

លោក Liu Kun រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនបានថ្លែងកាលពីថ្ងៃទី៨ខែមេសាថា បច្ចុប្បន្នកំណើនសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ស្ថានភាពអន្តរជាតិមានភាពស្មុគស្មាញណាស់ ការអភិវឌ្ឍពិភពលោកបានប្រឈមមុខនឹងឧបសគ្គ ។ ប្រទេសBRICSគួរតែបង្ហាញនូវទំនួលខុសត្រូវ សាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ បង្កើនកិច្ចសម្របសម្រួលខាងគោលនយោបាយម៉ាក្រូ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញប្រកបដោយស្ថិរភាព សម្រេចការអភិវឌ្ឍពិភពលោកកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

សូមបញ្ជាក់ថា នៅថ្ងៃដដែល សន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលនៃប្រទេសBRICSលើកដំបូងប្រចាំឆ្នាំ២០២២បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដែលបានធ្វើការពិគ្រោះពិភាក្សាស្តីពីប្រធានបទដូចជាស្ថានភាពសេដ្ឋកិច្ចម៉ាក្រូនិងការសម្របសម្រួលគោលនយោបាយ ធនាគារអភិវឌ្ឍន៍ថ្មី ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញធនាគារគំនិតផ្នែកហិរញ្ញវត្ថុនៃប្រទេសBRICSជាដើម ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់ស្តីពីលទ្ធផលប៉ាន់ប្រមាណនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសBRICSក្នុងឆ្នាំ២០២២នេះ៕

Share this story on

Messenger Pinterest LinkedIn