ក្រសួងការបរទេសចិនថ្លែងថា ឱសថចិនសែកំពុងត្រូវបានទទួលស្គាល់ពីអន្តរជាតិកាន់តែច្រើន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៨ ខែមេសាថា ការទទួលស្គាល់យ៉ាងច្បាស់លាស់ចំពោះតួនាទីប្រឆាំងជំងឺឆ្លងនៃឱសចិនសែនៅក្នុងរបាយការណ៍វាយតម្លៃរបស់អ្នកជំនាញនៃអង្គការសុខភាពពិភពលោកគឺបង្ហាញថា ឱសថចិនសែកំពុងត្រូវបានទទួលស្គាល់ពីអន្តរជាតិកាន់តែច្រើន។
ពេលថ្មីៗនេះ អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍វាយតម្លៃរបស់អ្នកជំនាញ ដោយទទួលស្គាល់ពីលក្ខណៈសុវត្ថិភាពនិងប្រសិទ្ធភាពនៃឱសថចិនសែក្នុងការព្យាបាលជំងឺកូវីដ១៩ និងលើកទឹកចិត្តឱ្យប្រទេសជាសមាជិកនៃអង្គការសុខភាពពិភពលោកគិតពិចារណាពីលទ្ធភាពនៃការប្រើប្រាស់ឱសថចិនសែក្នុងការព្យាបាលជំងឺកូវីដ១៩នៅក្រោមប្រព័ន្ធសុខាភិបាលនិងក្របខ័ណ្ឌត្រួតពិនិត្យតាមច្បាប់រៀងៗខ្លួន។
លោក Zhao Lijian បានបន្តថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ប្រទេសចិនបានចូលរួមចំណែកជាឱសថចិនយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្រៅប្រទេស ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសដទៃទៀត និងអង្គការសុខភាពពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងដោយដើរតួនាទីពិសេសនៃឧត្តមភាពឱសថចិនសែនិងឱសថបុរាណប្រពៃណីផ្សេងទៀត ក្នុងន័យរួមចំណែករបស់ខ្លួនក្នុងការការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនលើពិភពលោកផងដែរ។