ភាសាខ្មែរ

របាយការណ៍របស់សហរដ្ឋអាមេរិកបានមួលបង្កាច់ថា ចិនបានវាយប្រហារតាមបណ្តាញអ៊ីនធើណែតចំពោះស្ថាប័នថាមពលអគ្គិសនីរបស់ប្រទេសឥណ្ឌា ក្រសួងការបរទេសចិនថ្លែងថា ចិនជឿជាក់ថាប្រទេសជិតខាងនឹងអាចធ្វើការវិនិច្ឆ័យរបស់ខ្លួនលើចេតនាពិតរបស់សហរដ្ឋអាមេរិក

criPublished: 2022-04-09 15:09:14
Share
Share this with Close
Messenger Pinterest LinkedIn

ទាក់ទិននឹងករណីដែលអាមេរិកបានចេញរបាយការណ៍ដោយមន្ទិលសង្ស័យថា ចិនបានវាយប្រហារតាមបណ្តាញអ៊ីនធើណែតចំពោះស្ថាប័នថាមពលអគ្គិសនីរបស់ប្រទេសឥណ្ឌា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់បែបនេះក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៨ ខែមេសា ព្រមទាំងបានសម្តែងការជឿជាក់ថា សហគមន៍អន្តរជាតិ ជាពិសេសប្រទេសជិតខាងរបស់ចិននឹងមានការវិនិច្ឆ័យរបស់ខ្លួនលើចេតនាពិតរបស់សហរដ្ឋអាមេរិក។

លោក Zhao Lijian បានបញ្ជាក់ថា យោងតាមវីដេអូផ្សាយនៅកន្លែងផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា មន្ត្រីឥណ្ឌាបានសង្កត់ធ្ងន់ថា ឥណ្ឌានឹងចាត់វិធានការដើម្បីពង្រឹងសុវត្ថិភាពបណ្តាញអ៊ីនធើណែតរបស់ខ្លួន និងមិនបានភ្ជាប់សកម្មភាពបណ្តាញអ៊ីនធើណែតពាក់ព័ន្ធជាមួយប្រទេសចិននោះទេ ព្រមទាំងបានបញ្ជាក់ថា ការវាយប្រហារនេះអាចមកពីប្រទេសណាមួយ ។ ប្រទេសចិនតែងតែសម្គាល់ថា សន្តិសុខតាមអ៊ីនធើណែត គឺជាបញ្ហាប្រឈមរួមរបស់ប្រទេសទាំងអស់ ដូច្នេះត្រូវតែរួមគ្នាដោះស្រាយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ៕

Share this story on

Messenger Pinterest LinkedIn