គណៈប្រតិភូនៃសហភាពអឺរ៉ុបបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
កាលពីថ្ងៃទី ៨ ខែមេសា លោកស្រី von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប និងលោក Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិង គោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ព្រមនិងបានដាក់កម្រងសំណួរស្ទង់មតិស្តីពីឋានៈនៃបេក្ខភាពសហភាពអឺរ៉ុបឱ្យភាគីអ៊ុយក្រែន ។
តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនឱ្យដឹងថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានជួបពិភាក្សាជាមួយលោកស្រី von der Leyen និង លោក Borrell នៅរដ្ឋធានី Kyivនៅថ្ងៃដដែលនោះ។ លោក Zelensky បានថ្លែងក្នុងសន្និសីទកាសែតរួមបន្ទាប់ពីកិច្ចពិភាក្សាថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូសហភាពអឺរ៉ុបបានបង្ហាញពី"ការគាំទ្រ និងជំនឿចិត្ត" របស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែន ការចូលរួមសហភាពអឺរ៉ុបគឺជាគោលដៅរបស់អ៊ុយក្រែន៕