ភាសាខ្មែរ

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការព្យួរសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រសួងការបរទេសចិនថ្លែងថា ចិនប្រឆាំងចំពោះការដាក់សម្ពាធដោយយកបញ្ហាសិទ្ធិមនុស្សជាលេស

criPublished: 2022-04-09 15:11:52
Share
Share this with Close
Messenger Pinterest LinkedIn

ទាក់ទិននឹងករណីដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការព្យួរសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានរំលឹកឡើងវិញនូវគោលជំហររបស់ប្រទេសចិនក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៨ ខែមេសា ដោយបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការចាត់ទុកបញ្ហាសិទ្ធិមនុស្សជារឿងនយោបាយនិងជាឧបករណ៍ ប្រឆាំងនឹងការបង្កើតជម្រើស អនុវត្តស្តង់ដារពីរនិងសកម្មភាពប្រឈមមុខដាក់គ្នាលើបញ្ហាសិទ្ធិមនុស្ស និងប្រឆាំងនឹងការដាក់សម្ពាធទៅលើប្រទេសដទៃដោយយកបញ្ហាសិទ្ធិមនុស្សជាលេស ។

នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក Zhao Lijian បានថ្លែងថា ទាក់ទិននឹងបញ្ហាធំសំខាន់អំពីការដកហូតសមាជិកភាពផ្លូវច្បាប់របស់ប្រទេសណាមួយពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងដោយផ្អែកលើការពិត និងត្រូវដោះស្រាយដោយសត្យានុម័តនិងសមហេតុផល ៕

Share this story on

Messenger Pinterest LinkedIn