ភាសាខ្មែរ

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Duterte ប្រធានាធិបតីហ្វីលីពីន

criPublished: 2022-04-09 14:41:52
Share
Share this with Close
Messenger Pinterest LinkedIn

នៅរសៀលថ្ងៃទី ៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Duterte ប្រធានាធិបតីហ្វីលីពីន ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងរក្សានិរន្តរភាពនិងស្ថិរភាពនៃគោលនយោបាយចំពោះហ្វីលីពីន ហើយមានឆន្ទៈរួមជាមួយហ្វីលីពីនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសចិននិងហ្វីលីពីនឱ្យវិវឌ្ឍរីកចម្រើនទៅរកភាពល្អប្រសើរ និងបោះជំហានឈានទៅកម្រិតថ្មីជាបន្តបន្ទាប់។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍនៃស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ននេះ បានបង្ហាញជាថ្មីម្តងទៀតថា សន្តិសុខក្នុងតំបន់មិនអាចសម្រេចបានដោយពឹងផ្អែកលើការពង្រឹងសម្ព័ន្ធភាពយោធានោះទេ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសហ្វីលីពីននិងបណ្តាប្រទេសផ្សេងៗក្នុងតំបន់ ដើម្បីប្រកាន់ខ្ជាប់នូវគំនិតទស្សនៈសន្តិសុខដែលប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ក្តាប់ជាប់សិទ្ធិដឹកនាំសន្តិសុខតំបន់ក្នុងដៃរបស់ខ្លួន ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែលទទួលបានមិនងាយស្រួល និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោក Duterte បានថ្លែងថា ភាគីហ្វីលីពីនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វាគមន៍សហគ្រាសចិនដែលមកបណ្តាក់ទុននិងធ្វើកិច្ចសហប្រតិបត្តិការនៅប្រទេសហ្វីលីពីន។ ហ្វីលីពីនមានឆន្ទៈសហការជាមួយចិន ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងឱ្យបានសមរម្យបង្កើតជាគំរូសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី និងគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

Share this story on

Messenger Pinterest LinkedIn