ភាសាខ្មែរ

ប្រព័ន្ធសារព័ត៌មានអង់គ្លេសលាតត្រដាងពីការធ្វើទារុណកម្មអមនុស្សធម៌នៅ “គុកខ្មៅ” របស់សហរដ្ឋអាមេរិក ក្រសួងការបរទេសចិនថ្លែងថា នេះគឺជាសញ្ញាពិសេសបង្ហាញថាសហរដ្ឋអាមេរិកជាន់ឈ្លីលើសិទ្ធិមនុស្សតាមទំនើងចិត្ត

criPublished: 2022-04-09 14:37:23
Share
Share this with Close
Messenger Pinterest LinkedIn

ទាក់ទិននឹងករណីដែលប្រព័ន្ធសារព័ត៌មានអង់គ្លេសបានចេញផ្សាយដំណឹងដើម្បីលាតត្រដាងពី “គុកខ្មៅ” របស់សហរដ្ឋអាមេរិកធ្វើទារុណកម្មអមនុស្សធម៌ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៨ខែមេសាថា “គុកខ្មៅ” គឺជាសញ្ញាពិសេសបង្ហាញថា សហរដ្ឋអាមេរិករំលោភច្បាប់ និងជាន់ឈ្លីលើសិទ្ធិមនុស្សតាមទំនើងចិត្ត។ សហរដ្ឋអាមេរិកគួរតែបំបាត់ចោល"គុកខ្មៅ" នៅទូទាំងពិភពលោក ពិចារណាយ៉ាងហ្មត់ចត់លើបទឧក្រិដ្ឋកម្មរបស់ខ្លួន សុំទោសនិងផ្តល់សំណងដល់ជនរងគ្រោះ និងកាត់ទោសដល់អ្នកផ្តល់សិទ្ធិឱ្យធ្វើទារុណកម្មនិងអ្នកធ្វើទារុណកម្ម ។

សូមបញ្ជាក់ថា ការសែត«The Guardian» អង់គ្លេសបានចុះផ្សាយដំណឹងនាពេលថ្មីៗនេះ ថា របាយការណ៍ស្តីពីការលាតត្រដាងការណ៍សម្ងាត់មួយច្បាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចែងថា ក្នុង “គុកខ្មៅ" ដែលស្ថិតនៅអាហ្វហ្កានីស្ថានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិកហៅកាត់ថាCIA អ្នកទោសម្នាក់ធ្លាប់ត្រូវបានគេយកមកធ្វើជា “សម្ភារៈការបង្រៀន” រាងកាយនិងផ្លូវចិត្តរបស់គាត់រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕

Share this story on

Messenger Pinterest LinkedIn