ភាសាខ្មែរ

លោកXi Jinpingប្រធានរដ្ឋចិន៖ពិធីបើកនិងបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងដ៏អស្ចារ្យបានបង្ហាញពីរូបភាពដែលគួរឱ្យទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរពរបស់ប្រទេសចិនក្នុងយុគសម័យថ្មី

criPublished: 2022-04-08 17:11:41
Share
Share this with Close
Messenger Pinterest LinkedIn

ព្រឹកថ្ងៃទី៨ ខែមេសា មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានប្រារព្ធធ្វើយ៉ាងឱឡារិកនៅវិមានសភាប្រជាជន។លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោកបានលើកឡើងថា ការប្រកួតកីឡាអូឡាំពិករដូវរងាមានភាពអស្ចារ្យ សហគមន៍អន្តរជាតិបានវាយតម្លៃយ៉ាងសកម្ម។ពិធីបើកនិងបិទបញ្ចប់មានភាពអស្ចារ្យ ក្រោមប្រធានបទស្តីពីសហគមន៍វាសនារួមតែមួយរបស់មនុស្សជាតិ វប្បធម៌ចិននិងកក្តាព្រិលទឹកកករួមបញ្ចូលគ្នា ដោយបានបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ វប្បធម៌មនុស្សជាតិ និងកីឡា ព្រមទាំងបង្ហាញពីរូបភាពដែលគួរឱ្យទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរពរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។ទីតាំងប្រកួតទាំង៣មានបំពាក់បរិក្ខារដ៏ទំនើបរៀបចំការប្រកួតមានភាពមធ្យ័តនិងមានលក្ខណៈឯកទេស សេវាកម្មដែលប្រកបដោយភាពកក់ក្តៅនិងដិតដល់ទទួលបានវាយតម្លៃខ្ពស់ពីភាគីនានា។ការប្រកួតបានទាក់ទាញទស្សនិកជនរាប់ពាន់លាននាក់នៅទូទាំងពិភពលោក ហើយក្លាយទៅជាការប្រកួតកីឡាអូឡាំពិករដូវរងាដែលមានទូរទស្សនិកជនទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ៕

Share this story on

Messenger Pinterest LinkedIn