ភាសាខ្មែរ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា មេដាយមាសនេះជារបស់អ្នកចូលរួមរៀបចំព្រឹត្តិការណ៍អូឡាំពិកទាំងអស់!

criPublished: 2022-04-08 16:45:19
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ៨ ខែ មេសា មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានបើកធ្វើនៅវិមានសភាប្រជាជន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថាគន្លឹះ ។

លោក Xi Jinping បានថ្លែងថា ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 ដោយចំគោលដៅនិងមានប្រសិទ្ធភាពបានធានាដល់សុវត្ថិភាពនិងភាពរលូននៃការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ។ ក្នុងបរិបទនៃការរាតត្បាតនៃជំងឺ COVID-19 ជាសកល យើងបានតម្កល់ទុកសុខភាពរបស់អ្នកចូលរួមទាំងអស់ជាចម្បង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ "ទប់ស្កាត់ការនាំចូលពីបរទេសនិងទប់ស្កាត់ការរាលដាលឡើងវិញនៅក្នុងស្រុក" យើងបានការពារសុខភាពរបស់បុគ្គលគ្រប់រូបតាមរយៈការអនុវត្តវិធានការបង្ការនិងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ។ ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡា សមាមាត្រនៃការរកឃើញវិជ្ជមានជំងឺ COVID-19 នៅទីតាំងប្រកួតដែលបិទខ្ជប់គឺត្រឹមតែ 0.45% ប៉ុណ្ណោះ អ្នកឆ្លងជំងឺទាំងអស់ទទួលបានការព្យាបាលនិងថែទាំយ៉ាងល្អប្រសើរ ។ គ្មានករណីឆ្លងរាលដាលជាចង្កោមឬចម្លងទៅក្រៅនោះទេ ។ គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសចិនបានរំលេចពីប្រសិទ្ធភាពម្តងទៀតដែលផ្តល់ជាបទពិសោធដ៏មានប្រយោជន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាសកលនិងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ។ អត្តពលិកបរទេសមួយចំនួនបានលើកឡើងថា៖ "ប្រសិនបើមានមេដាយមាសសម្រាប់ការទប់ទល់នឹងជំងឺ COVID-19 ប្រទេសចិនគួរតែទទួលបានមេដាយមាសមួយគ្រឿង" ។ មេដាយមាសនេះជារបស់អ្នកចូលរួមរៀបចំព្រឹត្តិការណ៍អូឡាំពិកទាំងអស់!

Share this story on

Messenger Pinterest LinkedIn