ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ ការលក់អាវុធអោយទៅតៃវ៉ាន់ និងការពឹងផ្អែកអាមេរិកដើម្បីស្វែងរកឯករាជ្យ គឺជាទង្វើដែលមិនអើពើសន្តិសុខរបស់ប្រជាជនតៃវ៉ាន់

criPublished: 2022-04-08 16:19:35
Share
Share this with Close
Messenger Pinterest LinkedIn

ពេលថ្មីៗនេះ ស្ថាប័ន្ធពាក់ព័ន្ធរបស់ប្រទេសអាមេរិកបានសំរេចចិត្តលក់គម្រោងជំនួយផ្នែកបច្ចេកទេសខាងមីស៊ីលឈ្មោះថា អ្នកស្នេហាជាតិ ដែលមានតំលៃប្រហែល៩៥លានដុល្លារអាមេរិកអោយទៅតំបន់តៃវ៉ាន់ប្រទេសចិន ។ នេះជាលើកទី៣ ដែលអាមេរិកបានលក់អាវុធអោយទៅតៃវ៉ាន់ ក្រោយពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់អំណាច ដែលឃ្លាតពីលើកមុនត្រឹមតែពីរខែប៉ុណ្ណោះ ។ ការលក់អាវុធជាញឹកញាប់អោយទៅតៃវ៉ាន់បានបង្ហាញអោយឃើញនូវចិត្តគំនិតលេងជាមួយភ្លើងដ៏ឆ្កួតលីលា ទង្វើបំពានលើទំនុកចិត្តនិងចេតនាអាក្រក់ចង់អោយពិភពលោកមានភាពវឹកវររបស់ភាគីអាមេរិក ។

ទន្ទឹមនឹងពេលប្រកាសពីសេចក្តីព្រាងច្បាប់ស្តីពីការលក់អាវុធទៅអោយតៃវ៉ាន់ថ្មីៗនេះ ភាគីអាមេរិកបានលើកយកច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ មកធ្វើជាអ្វីដែលហៅថាមូលដ្ឋានច្បាប់ នេះគ្មានភស្តុតាងអ្វីទាល់តែសោះ។ ដូចអ្នកទាំងឡាយបានដឹងស្រាប់ហើយថា មូលដ្ឋាននយោបាយរបស់ទំនាក់ទំនងចិននិងអាមេរិកផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមចំនួន៣ ជាពិសេស នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ខែសីហានោះ ភាគីអាមេរិកបានថ្លែងថា និងកាត់បន្ថយការលក់អាវុធទៅអោយតៃវ៉ាន់បន្តិចម្តងៗ ព្រមទាំងដោះស្រាយបញ្ហានេះតាមដំណាក់កាលនៅទីបំផុត ។ ក្រោយមក ភាគីអាមេរិកបានបង្កបង្កើតដោយឯកតោភាគីនូវអ្វីដែលហៅថា ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ និងការធានា៦ប្រការចំពោះតៃវ៉ាន់ បានបំពាននូវពាក្យសន្យារបស់ខ្លួនដែលមានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមចំនួន៣រវាងចិននិងអាមេរិក ហើយក៏បានល្មើសគោលការណ៍ប្រទេសចិនតែមួយដែលសេចក្តីសម្រេចចិត្តលេខ2758 របស់មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់ ក៏ដូចជាសហគមន៍អន្តរជាតិបានគោរពជាទូទៅ វាជាទង្វើខុសច្បាប់ និងគ្មានបានផលតាំងពីដើមមក ។

ទាក់ទិងនឹងអ្វីដែលភាគីអាមេរិកហៅថា ការលក់អាវុធទៅអោយតៃវ៉ាន់ នឹងមានអំណោយផលដល់ការលើកកម្ពស់សន្តិសុខរបស់តំបន់តៃវ៉ាន់ គឺសុទ្ធសឹងតែពាក្យសំដី ដែលបញ្ជើតអាជ្ញធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ ។ តើការលក់អាវុធទៅអោយតៃវ៉ាន់បាននាំមកអ្វីខ្លះដល់តៃវ៉ាន់ ? មហាជនកោះតៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់លាស់ ។ មានអ្នកលេងអីនធឺណែតបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកមិនចង់អោយច្រកសមុទ្រតៃវ៉ាន់មានភាពនឹងនរនោះទេ អាមេរិកមកដកលុយទៀត។ នេះបានបញ្ជាក់យ៉ាងច្បាស់ពីកលល្បិចនយោបាយរបស់អាមេរិក ដែលញុះញង់អោយមានស្ថានភាពតានតឹង ដើម្បីចាត់ទុកតៃវ៉ាន់ជាចៀម យកមកសម្លាប់ចោល ក៏ដូចជាធ្វើអោយអង្គភាពយោធានិងឧស្សហកម្មរបស់ខ្លួនចំណេញបានផលប្រយោជន៍ច្រើន ។ ចំណែកអាជ្ញធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យវិញ បានយកលុយដែលជាញើសឈាមរបស់ប្រជាជនតៃវ៉ាន់មកទិញអាវុធ ឃុបឃិតជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កហេតុនិងស្វែងរកអោយតៃវ៉ាន់ឯករាជ្យ ប៉ុនប៉ងបដិសេធការបង្រួបបង្រួមជាតិដោយប្រើកម្លាំងអាវុធ គឺរុញមហាជនតៃវ៉ាន់អោយចូលទៅក្នុងរណ្តៅភ្លើង ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn