ភាសាខ្មែរ

ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងការរៀបចំឡើងវិញនូវការចរចាស្តីពីការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៖ កាន់តែឈានចូលដល់ដំណាក់កាលចុងក្រោយ កាន់តែត្រូវពង្រឹងជំនឿចិត្ត

criPublished: 2022-04-08 15:41:11
Share
Share this with Close
Messenger Pinterest LinkedIn

តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី ៦ ខែមេសា លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅទីក្រុងប្រ៊ុចសែល ដើម្បីពិគ្រោះពិភាក្សាអំពីការរារាំងកុំឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ ព្រមនិងបានសម្គាល់ជាឯកច្ឆន្ទថា ការរៀបចំឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរតាមវិធីការទូតគឺជាដំណោះស្រាយល្អបំផុត។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរទាក់ទិននឹងរឿងនេះនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៧ ខែមេសាថា កាន់តែឈានចូលដំណាក់កាលចុងក្រោយ ភាគីនានាកាន់តែត្រូវពង្រឹងជំនឿចិត្ត និងកាន់តែត្រូវខិតខំប្រឹងប្រែង ដើម្បីជំរុញការចរចាឱ្យបញ្ចប់ដោយរលូន ជៀសវាងកុំឱ្យការខិតខំប្រឹងប្រែងពីមុនអសារបង់។

លោក Zhao Lijian បានថ្លែងទៀតថា ប្រទេសចិនសម្គាល់ថា បច្ចុប្បន្ននេះ គ្មានផែនការណាដែលល្អជាងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនេះទេ។ ក្នុងនាមជាអ្នកបំផុសវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ សហរដ្ឋអាមេរិកគួរតែធ្វើការសម្រេចចិត្តខាងនយោបាយឱ្យបានឆាប់ ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះការយកចិត្តទុកដាក់ដ៏សមហេតុផលរបស់អ៊ីរ៉ង់៕

Share this story on

Messenger Pinterest LinkedIn